website_news:2019051205

ការស៊ើបអង្កេតរកឃើញក្មេងស្រីប៉ាគីស្ថានជាង ៦០០ នាក់ ត្រូវបានលក់ឲ្យរៀបការនឹងបុរសជនជាតិចិន

http://kampucheathmey.com/ 5/12/2019 9:40 AmKPT Plus,

ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសប៉ាគីស្ថានបានរកឃើញភ័ស្តុតាងបង្ហាញថា ក្មេងស្រីនិងស្ត្រីប៉ាគីស្ថានជាង ៦០០ នាក់ត្រូវបានគេលក់ជាកូនក្រមុំទៅឱ្យបុរសជនជាតិចិន និងត្រូវបាននាំទៅប្រទេសចិន។ សារព័ត៌មាន Associated Press ទទួលបានបញ្ជីឈ្មោះនារីវ័យក្មេងចំនួន ៦២៩ នាក់ដែលត្រូវបានគេយកធ្វើជាកូនក្រមុំទៅប្រទេសចិន ដែលចំនួនភាគច្រើនគឺនៅចន្លោះឆ្នាំ ២០១៨ និងខែមេសាឆ្នាំ ២០១៩ ។ បញ្ជីនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលីសប៉ាគីស្ថានដែលត្រូវបានគេរាយការណ៍ថា វាមានភាពយឺតយ៉ាវដោយសារមានសម្ពាធពីមន្ត្រីរដ្ឋាភិបាល ដោយព្រោះអាជ្ញាធរមានការព្រួយបារម្ភចំពោះទំនាក់ទំនងជាមួយប្រទេសចិន។

កាលពីខែតុលានេះ តុលាការនៅទីក្រុង Faisalabad បានដោះលែងជនជាតិចិនចំនួន ៣១ នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស បន្ទាប់ពីសាក្សីជាច្រើនមិនបានបង្ហាញខ្លួនសម្រាប់ការជំនុំជម្រះ។ ប៉ូលីសជឿជាក់ថា ពួកគេត្រូវបានគេគំរាមកំហែងឬទទួលសំណូកដោយស្ងាត់ស្ងៀម។ ប្រទេសចិនត្រូវបានគេដឹងថាថាមានបុរសជាង ៣០ លាននាក់ច្រើនជាងស្ត្រី ដែលជាមូលហេតុធ្វើឱ្យការជួញដូរកូនក្រមុំពីប្រទេសជិតខាងជាទំនិញក្តៅនៅក្នុងតំបន់ជនបទនៃប្រទេសនេះ។ ស្ត្រីទាំងនោះច្រើនតែត្រូវបានចាប់រំលោភ និងហាមមិនឱ្យទាក់ទងគ្រួសាររបស់ពួកគេនៅឯផ្ទះឡើយ ខណៈពួកគេនៅក្នុងប្រទេសចិន ។

ក្រុមគ្រួសារក្រីក្រនៃជនជាតិភាគតិចគ្រីស្ទានក្នុងប្រទេសប៉ាគីស្ថាន គឺជាគោលដៅជាពិសេសនៃជំនួញនេះ។ មន្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថាឈ្មួញកណ្តាលចិននិងប៉ាគីស្ថានអាចរកប្រាក់បានចន្លោះពី ៤ លានទៅ ១០ លានរូពី (២៥០០០ ដុល្លារទៅ ៦៥០០០ ដុល្លារ) ពីកូនកម្លោះជនជាតិចិន ចំណែកគ្រួសារកូនក្រមុំទទួលបានប្រាក់ ២លាន រូពី (១៥០០ ដុល្លារ) នៃប្រាក់នោះ។

website_news/2019051205.txt · Last modified: 2019/12/05 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki