website_news:2019060303

កម្ពុជា និងសិង្ហបុរី បន្តសហការទប់ស្កាត់រាល់បទល្មើស ការប្រឆាំងភេរវកម្ម ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន

http://www.cen.com.kh/archives/ March 5, 2019

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះកិច្ចសហប្របិត្តិការទ្វេភាគីរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិសិង្ហបុរី លើកិច្ចសហការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន និងប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក Hoong Wee Teck អគ្គស្នងការនគរបាលសឹង្ហបុរី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា វាជាការល្អបំផុតដែលភាគីកម្ពុជា និងសិង្ហបុរី បន្តសហការគ្នាក្នុងការទប់ស្កាត់ រាល់បទល្មើសឧក្រិដ្ឋផ្សេងដូចជា ការប្រឆាំងភេរវកម្ម ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនៗទៀត។ សម្តេចក្រឡាហោម បានបន្ថែមថា កម្ពុជាពិតជាអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ក៏ដូចជាអគ្គស្នងការនគរបាលជាតិសិង្ហបុរី ដែលបានជួយដល់កម្ពុជាតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ជាពិសេសនគរបាលសិង្ហបុរី បានជួយផ្តល់វគ្គបណ្តុះបណ្តាលជំនាញផ្នែកបង្ក្រាបបទឧក្រិដ្ឋឆ្លងដែនដល់នគរបាលកម្ពុជា។ យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម បានរំពឹងថាកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងនគរបាលនៃប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមសហការគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងគោលបំណងការពារផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជាផលប្រយោជន៍ទាំងថ្នាក់តំបន់ និងពិភពលោក។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក HOONG WEE TECH បានលើកឡើងថា ប្រទេសកម្ពុជា និងសឹង្ហបុរី គឺជាមិត្តដ៏ល្អនឹងគ្នា ហើយសិង្ហបុរីរីករាយជានិច្ច ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ហើយសិង្ហបុរី នឹងបន្តជួយបើកវគ្គបណ្តុះបណ្តាល នូវជំនាញផ្សេងៗទៀត ដល់កម្ពុជាគ្រប់ពេលវេលា ជាពិសេសជំនាញផ្នែកនគរបាលតែម្តង ៕ ដោយ ៖ កូឡាប

website_news/2019060303.txt · Last modified: 2019/03/06 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki