website_news:2019060509

====== ព្រោះតែជីវភាពគ្រួសារក្មេងប្រុសម្នាក់ត្រូវសមត្ថកិច្ចថៃចាប់

https://www.facebook.com/Matemohachun/ សារព័ត៌មាន មតិមហាជន mmc-news 06-05-2019

ឧត្តរមានជ័យ៖ ព្រោះតែជីភាពគ្រួសារបុរសម្នាក់បង្ខំចិត្តលួចចូលទឹកដីថៃដោយខុសច្បាប់ប៉ុន្តែចៃដន្យអាក្រក់រឿងរ៉ាវអកុសលធ្លាក់លើកូនប្រុស ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនខកខានការរៀនសូត្រអំពាវនាវអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាជួយដើម្បីត្រឡប់មកសិក្សាវិញ។ ក្មេងប្រុសខាងលើអាយុ14ឆ្នាំមានទីលំនៅភូមិចំការចេកសង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។ ក្មេងប្រុសរូបនេះត្រូវសមត្ថកិច្ចថៃចាប់កាលពីម៉ោងជាង4រសៀលថ្ងៃទី5 ឧសភា 2019 នៅចំនប់អាង15 ក្នុងខេត្តសុរិន ប្រទេសថៃ ។ ករណីនេះគ្រួសារក្មេងរងគ្រោះកំពុងដង្ហោយរកអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាជួយធ្វើយ៉ាងណាដើម្បីឲ្យបានត្រឡប់មកសិក្សាដូចដើមវិ ញ៕ ដោយ…..ការចេញចូលឆ្លងដែនខុសច្បាប់ដោយលួចលាក់ព្រោះតែជីវភាពអត់ឃ្លាន ដើម្បីផ្គត់ផ្គង់គ្រួសារត្រូវបានបង្ខំចិត្តចូលទៅកាប់ឈើ ជីកគល់ក្រញ៉ូងយកមកលក់បានលុយបន្តិចបន្តួចសំរាប់កូនរៀន តែពេលនេះត្រូវបានទាហ៊ានថៃចាប់កូនប្រុសអាយុ14ឆ្នាំ ដែលកំពុងតែសិក្សានៅទ្បើយ មូលហេតុដោយសារទ្បើងយកបាយទៅអោយឪពុកមិនទាន់បានយកទៅដល់ឪពុកផង ត្រូវទាហ៊ានថៃដេញចាប់បានកូនដែលយកបាយទៅអោយ ចំណែកឪពុកនិងនាក់ផ្សេងបានរត់រួចបន្សល់ទុកកូនប្រុសដែលនៅក្មេងខ្ចីមិនដឹងភូមិសាស្រ្តក៍ត្រូវគេចាប់បាន តាមសេចក្តីរាយការណ៍ពីមន្រ្តីយោធារ និងមន្រ្តីមានសមត្ថកិច្ចកាពារនៅតាមក្រវ៉ាត់ព្រុំដែនបានហាមឃាត់ពលរដ្ធជារឿយៗ និងបានយាមល្បាតយ៉ាងតឹងរឹង នៅតែមានពលរដ្ធមួយចំនួនតូចលួចចូលកាប់ឈើក្នុងទឹកដីថៃដោយខុសច្បាប់ ដើម្បីបានមកលក់អោយពួកឈ្មួញ៕ ដោយចំណាន

website_news/2019060509.txt · Last modified: 2019/05/06 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki