website_news:2019060602

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទនីតិវិធីនៃការកំណត់សញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

https://www.facebook.com/ Cambodia Migrant Labour Group - CMLG June 3 at 3:14 PM

(សាលាខេត្តត្បូងឃ្មុំ)៖ ថ្ងៃពុធ ១១រោច ខែពិសាខ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទនីតិវិធីនៃការកំណត់សញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប និងមានវត្តមានជាគណៈអធិបតីក្នុងកម្មវិធី មានលោកជំទាវ ឧត្តមសេនីយ៍ឯក អគ្គលេខាធិការគ.ជ.ប.ជ ព្រះរាជអាជ្ញារងខេត្ត លោកស្រីអភិបាលរង តំណាងអង្គការយូអិនវូមិន(UN Woman) ។ សមាសភាពសិក្ខាកាមអញ្ជើញចូលរួមក្នុងវគ្គនេះ មានមន្រ្តីរដ្ឋបាលសាលាខេត្ត សមាជិកគ.ខ.ប.ជ ស្នងការរង មេបញ្ជាការងខេត្ត ប្រធាន/អនុប្រធាន មន្ទីរដែលពាក់ព័ន្ធក្រុមការងារជំនាញអន្តរក្រសួង អភិបាល/ អភិបាលរងស្រុកជុំវិញខេត្ត សមាជិកគ.ស.ក.សក្រុង/ស្រុក អង្គការដៃគូរអនុវត្តការងារ សរុបប្រមាណ៥០នាក់។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីដែលពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តនៅសកម្មភាពអនុវត្តការងារ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឲកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

website_news/2019060602.txt · Last modified: 2019/06/06 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki