website_news:2019060605

លោក Samak Tubtanee មន្ត្រីនៃអង្គការមូលនិធិលើកកម្ពស់គុណភាពជីវិតពលករ (LPN) ទទួលបានរង្វាន់លើកទឹកចិត្ដពី លោកនាយករដ្ឋមន្ត្រីថៃ

https://www.facebook.com/ Cambodia Migrant Labour Group - CMLG 05-06-2019

លោក Samak Tubtanee មន្ត្រីនៃអង្គការមូលនិធិលើកកម្ពស់គុណភាពជីវិតពលករ (LPN) ទទួលបានរង្វាន់លើកទឹកចិត្ដពី លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់ អូឆា នៅក្នុងទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ2019 ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃពុធទី០៥ ខែមិថុនាឆ្នាំ២០១៩ ក្នុងសណ្ឋាគារ Centra កណ្ដាលទីក្រុងបាងកកប្រទេសថៃ ចំពោះរង្វាន់ ដែលលោក Samak Tubtanee បានទទួលននោះគឺជារង្វាន់បុគ្គលមានស្នាដៃជួយជនរងគ្រោះដោយសារអំពើរជួញមនុស្ស គួរបញ្ជាក់ផងដែរថាកក្នុងរយៈពេលកន្លងមកលោក Samak Tubtanee បានជួយអន្តរាគមន៍ពលករបរទេសមានដូចជា ខ្មែរ,ឡាវ និងភូមា ចំនួនរាប់រយនាក់ដែលរងគ្រោះដោយសារអំពើជួញដូរមនុស្សក្នុងប្រទេសថៃ បច្ចុប្បន្នលោក Samak Tubtanee ជាមន្ត្រីនៃអង្គការលើកកម្ពស់គុណភាពជីវិតពលករ ឬហៅកាត់ថា (LPN) ដែលមានទីតាំងនៅក្នុងស្រុកមហាឆៃ ខេត្តសាមុតសារខន ។

website_news/2019060605.txt · Last modified: 2019/06/06 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki