website_news:2019061107

ពលករខ្មែរទៅធ្វើការក្រៅប្រទេសមានប៉ុន្មាន? ប្រទេសណាខ្លះ?

https://kohsantepheapdaily.com.kh/ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៥:០៤ ស.សុខុម (អ៊ាង ម៉េងឡេង)

រាជធានីភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជាបង្ហាញពីផលប្រយោជន៍ និងការប្រឈមនៃលំហូរពលករទេសន្តប្រវេសន៍កម្ពុជា ទៅក្រៅប្រទេស មុនដាក់សំណើជូនទៅរដ្ឋាភិបាល ដើម្បីរកដោះស្រាយនិងគោលការណ៍ច្បាប់នានា ការពារដល់ពលករស្របច្បាប់និងមិនស្របច្បាប់ដែលកំពុងធ្វើការងារនៅបរទេសមួយចំនួន (ថៃ កូរ៉េ ម៉ាឡេស៊ី សិង្ហបូរី អារ៉ាប៊ីសាអូឌីត ជប៉ុនជាដើម។ ថ្លែងក្នុងសិក្ខាសាលាស្តីពីលំហូពលករទេសន្តប្រវេសន៍កម្ពុជា ផ្តោតលើផលប្រយោជន៍ និងបញ្ហាប្រឈមនៅវិទ្យាស្ថានកុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៥ វិច្ឆិកា នេះ លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ប្រធានគម្រោងស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨-ឆ្នាំ២០១៩ ពលករខ្មែរធ្វើការនៅបរទេសមានចំនួន១,២៣៤,១១១នាក់(ស្ត្រី៤៩៩,០៧០នាក់) ។ លោកបណ្ដិតឆេង វណ្ណារិទ្ធ បន្តថា ទោះបីជាមានផលវិជ្ជមានពីទេសន្តប្រវេសន៍កម្ពុជា ជាមួយនឹងការខិតខំរបស់ក្រសួងការងារ និងភ្នាក់ងារជ្រើសរើសឯកជនមួយចំនួន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារបានអនុវត្តកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមក្នុងការកែលម្អ ការលើកម្ពស់លក្ខខណ្ឌការងារនិងភាពសុខដុមនៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាសុវត្ថិភាពការងារបានល្អប្រសើរ ។

លោកបណ្ឌិត ឆេង វណ្ណារិទ្ធ អះអាងថា ការធ្វើចំណាកស្រុកនិងឆ្លងដែនទៅធ្វើការនៅបរទេសរបស់ពលករខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ពេលវិលត្រឡប់មកមកវិញ គឺពួកគេជួបបញ្ហាគ្មានការងារធ្វើតាមជំនាញនៅបរទេស ឬការងារមិនច្បាស់លាស់ ។ លោកបណ្ដិតឆេង វណ្ណារិទ្ធ បន្តថា យោងតាមការស្រាវជ្រាវរយៈពេល៨ខែ(មីនាដល់តុលា២០១៩) ដោយសម្ភាសន៍ពលករចំណាកស្រុកចំនួន៨៩៨នាក់ មកពីខេត្តកំពង់ចាម បាត់ដំបង តាកែវ ព្រៃវែង កំពង់ស្ពឺកណ្តាល ពោធិ៍សាត់ និងប៉ៃលិន) ។ លទ្ធផលបង្ហាញថា ពលករទេសន្តប្រវេសន៍អាយុចន្លោះ១៦ ដល់៥០ឆ្នាំមានចំនួន៨៣៦នាក់(ស្មើ៩៣%)និងអាយុលើ៥៧ដល់៧៥ឆ្នាំមានចំនួន៦២នាក់(ស្មើ៧%)។ លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ការធ្វើទេសន្តប្រវេសន៍ការងារនេះ ជាជំរើសរបស់ប្រជាជនក្រីក្រ ដែលក្នុងនោះពលករខ្មែរថៃចំនួន១,១៤៦,៦៨៥នាក់,កូរ៉េខាងត្បូង មានចំនួន៤៩០៩៩នាក់,ជប៉ុនមាន៩,១០០នាក់,ម៉ាឡេស៊ីចំនួន៣០,១១៣នាក់,សិង្ហបូរីចំនួន៨៣១នាក់,ហុងកុងចំនួន៥៤នាក់និងអារ៉ាប៊ីសាអូឌីតចំនួន១៦នាក់ ។

website_news/2019061107.txt · Last modified: 2019/11/06 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki