website_news:2019070201

នៅបន្ទាយកងល្បាតទី២ ច្រកអន្តរជាតិជាំមានការណាត់ជួបប្រជុំថ្នាក់កងអនុសេនាធំជួរមុខរវាងកងកម្លាំងកម្ពុជា និងកងកម្លាំងថៃ

https://www.facebook.comhttps:// 06-02-2019 សារព័ត៌មាន ចក្រភពព័ត៌មាន CPN News

ឧត្តរមានជ័យ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នៅវេលាម៉ោង០៩និង៤០នាទី នៅបន្ទាយកងល្បាតទី២ ទល់មុខច្រកអន្តរជាតិជាំមានការណាត់ជួបប្រជុំថ្នាក់កងអនុសេនាធំជួរមុខរវាងកងកម្លាំងកម្ពុជានិងកងកម្លាំងថៃ។ សមាសភាពចូលរួមមាន: ខាងកម្ពុជា កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ជាំចំនួន០៥នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក ហេង ចាន់រ៉ាវី នាយរងប៉ុស្តិ៍ជាំ នឹងលោកអនុសេនីយ៍ត្រី អាង រ៉ានី នាយរងប៉ុស្តិ៍ភ្នំត្បាល់។ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃប្រចាំច្រកអន្តរជាតិជាំ ១ នាក់។ កម្លាំងកងរាជអាវុធហត្ថចំនួន ១ នាក់។ មេបញ្ជាការកងល្បាតទី,២,៣,៤,និងទី៥ ដឹកនាំរួមដោយលោកវរសេនីយ៍ទោ ឃី យូរ៉ា មេបញ្ជាការងវរះ៤០៣ យោធភូមិភាគទី៤។ ខាងភាគីថៃទាហានឈុតខ្មៅចំនួន០៩នាក់ ប៉ារ៉ា០៧នាក់ ទំនាក់ទំនងថៃកម្ពុជាចំនួន២នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក គៀរចាន់ សុវណ្ណ ជំនួយការកងអនុសេនាធំទិសទី៣ប៉ារ៉ា។ ខ្លឹមសារ : បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្និទ្ធស្នាលថែមទៀតរវាងកងកម្លាំងអង្គភាពដែលនៅទល់មុខគ្នា។ ខាងកម្ពុជាសំណូមពរ ខាងថៃបើឃើញប្រជាជនឆ្លងដែនខុសច្បាប់សូមកុំបាញ់ឲ្យចាប់បញ្ជូនមកវិញ ខាងថៃឯកភាព។ ខាងកម្ពុជាស្នើរខាងថៃពេលដើរល្បាតត្រូវផ្ដល់ដំណឹងខាងកម្ពុជាជាមុន ខាងថៃឯកភាព។ ខាងថៃស្នើរខាងកម្ពុជាឲ្យជួយទប់ស្កាត់នូវភ្លើងឆេះព្រៃទាំងអស់គ្នា ខាងកម្ពុជាឯកភាព។ ពេលមានអ្នកជំងឺចូលទៅពេទ្យថៃនៅម៉ោង ៨ យប់ត្រូវចាំឡានពេទ្យថៃមកទទួលទើបចូលបាន៕ ដោយ:សាន់រិន្ទ

website_news/2019070201.txt · Last modified: 2019/02/07 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki