website_news:2019070502

ពលរដ្ឋស្នើឱ្យសមត្ថកិច្ចស៊ើបរកមេក្លោង ដែលបញ្ជូនពលរដ្ឋខ្មែរឱ្យចូលទៅកាប់ឈើក្រញូងនៅទឹកដីថៃ ខណៈមានពលរដ្ឋរងគ្រោះជាបន្ដបន្ទាប់

https://www.chnchannel.com/article/ អត្ថបទដោយ Asmatt កាលបរិច្ឆេទ ថ្ងៃទី 6 ខែ ឧសភា ឆ្នាំ 2019

ឧត្ដរមានជ័យ ៖ មានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចថា មានពលរដ្ឋខ្មែរចូលទៅកាប់ឈើក្រញូងចំនួន៤នាក់ ត្រូវបានកងទាហានឈុតខ្មៅថៃចាប់បានមា្នក់ រត់រួច៣នាក់ នៅចំណុចអាង១៥ ចូលតាមច្រកភ្នំតាថង កាលពីវេលាម៉ោង៤ និង ៣០នាទីលា្ងចថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញនេះ ។ ជនរងគ្រោះដែលទាហានឈុតខ្មៅថៃ ចាប់នោះ មានឈ្មោះ សយ សុភ័ក្រ អាយុ១៤ឆាំ្នរស់នៅភូមិចំការចេក សង្កាត់អូរសា្មច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ តើបញ្ហានេះអាជា្ញធរ មានសមត្ថកិច្ចជំនាញគួរមាន វិធានទប់សា្កត់ យ៉ាងណាដែរ ? ចំពោះបញ្ហាដដែលៗ ដែលពលរដ្ឋចេះតែឆ្លងដែនទៅ កាប់ឈើក្រញូង ជារាងរាល់ថ្ងៃ នៅទឹកដីថៃនោះ?។

រំលឹក! កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០១៩កន្លងទៅ ទាហានឈុតខ្មៅថៃ បាញ់សំលាប់ពលរដ្នខ្មែរបានមា្នក់និងកន្លែង និងបាញ់អោយរបួសធ្ងន់ម្នាក់ទៀត នៅទល់មុខច្រកផ្លូវ៥៦ ស្ថិតនៅភូមិ ថាសេន ឃុំឡែមក្លាត ស្រុក មឿង ខេត្តត្រាក ប្រទេសថៃ។

ពលរដ្ឋស្នើឱ្យសមត្ថកិច្ច រកមេក្លោង និងមេឈ្មួញ ដែលបញ្ចូនពលរដ្នខ្មែរឱ្យចូលទៅកាប់ឈើក្រញូងនៅទឹកដីថៃឱ្យឃើញហើយចាត់វិធានការតាមច្បាប់ ខណៈមានពលរដ្ឋខ្មែររងគ្រោះជាបន្ដបន្ទាប់៕ ប៊ុនរិទ្ធី

website_news/2019070502.txt · Last modified: 2019/05/07 12:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki