website_news:2019070601

ក្រុងប៉ោយប៉ែត-ស្រុកអារញ្ញលើកនេះពិភាក្សាគ្នាផ្តោតលើបទល្មើសគ្រឿងញៀន និងពលករឆ្លងដែន

http://www.rasmeinews.com/ June 7, 2019, 8:13 AM

ដោយ:ប.ជ័យ/បន្ទាយមានជ័យៈ មន្ត្រីរដ្ឋបាលប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា និងសមភាគីរដ្ឋបាលស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ លើកនេះបានឆ្លាស់វេនធ្វើម្ចាស់ផ្ទះជួបប្រជុំពិភាក្សាគ្នាផ្តោតលើបទល្មើសរឿងញៀនឆ្លងដែន ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូក្រុងប៉ោយប៉ែតរួមមានមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងនិងការិយាល័យអង្គភាពពាក់ព័ន្ធទៅចូលរួមប្រជុំពិភាក្សាទ្វេរភាគីជាមួយរដ្ឋបាលស្រុកអារញ្ញប្រាថេត។ ដឹកនាំដោយលោក សាវ និតសុរិយកុលអយុធ្យា អភិបាលស្រុក នៅសណ្ឋាគារឥណ្ឌូចិន ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។ មន្ត្រីទៅចូលរួមប្រជុំបានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី៦ ខែមិថុនាថា: ”កិច្ចប្រជុំស្តីពីការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន(BLO)”។ តែក៏ពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនៃស្រុក ក្រុងសម្ព័ន្ធមេត្រីភាពទាំង២ លើបញ្ហាសន្តិសុខ ការបង្ក្រាបបទល្មើស ពាណិជ្ជកម្ម ទេសចរវប្បធម៍ បរិស្ថាន សុខាភិបាល សិក្សាអប់រំ កីឡា ពលករឆ្លងដែន ជាដើម៕S/

website_news/2019070601.txt · Last modified: 2019/06/07 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki