website_news:2019071003

កម្លាំងជួរមុខកម្ពុជា-ថៃ បានជួបប្រជុំពិភាក្សាគ្នា នៅភូមិសាស្ត្រប៉ុស្តិ៍ព្រំដែនថ្មដូន

http://kampucheathmey.com/ ចាន់ ធី 7/10/2019 9:13 Am

ឧត្តរមានជ័យ ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី កម្លាំងជួរមុខកម្ពុជា-ថៃ បានប្រជុំពិភាក្សាគ្នា នៅទល់មុខភូមិសាស្ត្រប៉ុស្តិ៍ព្រំដែនថ្មដូន ត្រង់ចំណុចដើមចំបក់ UA(១៩៤២៨-៨៧៣៤១)។ ភាគីកម្ពុជា ចំនួន០៩នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ោង គាំ នាយប៉ុស្តិ៍ស្ដីទី(ថ្មដូន) វរៈ៧០២ និង លោកអនុសេនីយ៍ត្រី ឡេង ឡន មេបញ្ជាការកងអនុសេនាធំលេខ២ សឹករងក្រុងសំរោង ។ ភាគីថៃ ចំនួន០៩នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ផាន់ថាក់ណាន់ ឆៃង៉ាម មេបញ្ជាការកងអនុសេនាធំ ២៦០៥ វរសេនាធំ ២៦ ឈុតខ្មៅ និង លោក អនុសេនីយ៍ឯក ណាត់តាប៉ុង ស៊ិលិតានុន មេបញ្ជាការកងអនុសេនាធំលេខ១ នៃវរសេនាតូចលេខ២២ ប៉ារ៉ា។ជាមួយគ្នានោះដែរ ភាគីកម្ពុជា សំណូមពរ បើមានប្រជាពលរដ្ឋដើរច្រូតស្បូវ ឬ ដកផ្សិតវង្វេងចូលក្នុងទឹកដីថៃ សុំកុំមានការធ្វើបាប និងធ្វើទារុណកម្មផ្សេងៗ សុំចាប់បញ្ជូនមកតាមច្រកដែលវង្វេងនោះវិញ ភាគីថៃ ឯកភាព៕

website_news/2019071003.txt · Last modified: 2019/10/07 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki