website_news:2019071102

អំពើជួញដូរមនុស្ស ជាឧក្រិដ្ឋកម្មកំពុងរីករាលដាលក្នុងតំបន់ តាមរយៈការរីកចម្រើនទីផ្សារការងារ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៤:២២ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ អំពើជួយដូរមនុស្សជាឧក្រិដ្ឋកម្មមួយបានកំពុងរីករាលដាល នៅក្នុងតំបន់តាមរយៈការរីកចម្រើនទីផ្សារការងារ ហើយត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ឲ្យទាន់ពេលវេលា ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចតេជោ បានលើកឡើងថាក្នុងសន្និសីទអគ្គព្រះរាជអាជ្ញាកម្ពុជា-ចិន លើកទី១២ ក្រោមប្រធានបទ ៖«តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់» នាព្រឹកថ្ងៃទី០៦ ខែវិច្ឆកា នៅខេត្តសៀមរាបថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មមួយបានកំពុងតែរីករាលដាក់នៅក្នុងតំបន់របស់យើង ។ សម្តេចបន្តថា ភាពជឿនលឿននៃវិស័យបច្ចេកវិទ្យាបានធ្វើឲ្យចរន្តសេដ្ឋកិច្ចនៅលើកពិភពលោកមានការវិវត្តន៍យ៉ាងលឿន ។ ទន្ទឹនឹងនេះការរីកចម្រើនទីផ្សារនៅក្នុងពិភពលោកក៏ដូច ជា នៅក្នុងបណ្តាប្រទេសអាស៊ានបានជំរុញឲ្យប្រទេសជាសមាជិកអាស៊ាន និងប្រទេសក្នុង តំបន់ទទួលបានកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់ ហើយមានទីផ្សារការងារយ៉ាងច្រើន ។

សម្តេចបានគូសបញ្ជាក់ថា ៖«តាមរយៈចរន្តទីផ្សាការងារ និងដំណើរចល័តនៃកម្លាំងពលកម្ម អន្តរជាតិធ្វើឲ្យកើតឡើងនូវអំពើជួញដូរមនុស្សជាយថាហេតុ ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានរួមទាំងប្រទេសនៅក្នុងតំបន់ផងដែរ» ។ សម្តេចបន្ថែមថា ស្ថានភាពស្វែងរកការងារធ្វើ និងការធ្វើចំណាក់ស្រុកនៅក្រៅប្រទេសធ្វើឲ្យឧក្រិដ្ឋជនឆ្លៀតឱកាសប្រព្រឹត្តអំពើជួញដូរមនុស្សការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួយដូរផ្លូវភេទ ជួញដូរទារក និងកុមារ និងការជួយដូរសេរីរាង្គមនុស្សដែលជាឧក្រិដ្ឋកម្ម ដល់ធ្ងន់ធ្ងរចាំបាច់តម្រូវឲ្យប្រទេសសមាជិកអាស៊ាន និងចិនត្រូវធ្វើការទប់ស្កាត់ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនឹងតម្លាភាព ទាំងក្នុងតំបន់ និងក្នុងពិភពលោក ។ ជាមួយគ្នានោះដែរ សម្តេច ក៏បានលើកឡើងថា អំពើការជួញដូរមនុស្សនាពេលកន្លងមកត្រូវបានរាជរដ្ឋាភិបាលទប់ស្កាត់បានទាន់ពេលវេលាតាមរយៈយន្តការច្បាស់ និងនយោបាយការការទប់ស្កាត់ និងការការពារជនរងគ្រោះជាមួយការអនុវត្តច្បាប់ព្រហ្មទណ្ឌ និងច្បាប់ផ្សេងៗ ទៀត ។ សម្ដេចបន្ដថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឲ្យបាន ជិតស្និទ្ធជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជាពិសេសនៅក្នុង ប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលកំណត់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

សម្ដេចបន្ថែមថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហាអំពើជួញដូរមនុស្សតាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ។ សម្ដេចមានប្រសាសន៍ថា «អគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ដ និងបង្កើនកិច្ចសហការឲ្យបានទូលំទូលាយបង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់ធនធានសម្រាប់ប្រតិបត្តិការជាប្រព័ន្ធ ដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលាស្តីពីអំពើជួញដូវមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់» ៕ កែសម្រួលដោយ ៖ សុឃាក់

website_news/2019071102.txt · Last modified: 2019/11/07 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki