website_news:2019080102

៣ គន្លឹះអាចជួយអ្នកធ្វើការនៅក្រៅប្រទេសមានសុវត្ថិភាពខ្ពស់

https://cammigrant.blogspot.com/ posted by MT Vlog on January 05, 2019

ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់នៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាជនខ្មែរ ខណៈពេលដែរពលរដ្ឋខ្មែរត្រូវបានរងនូវការទៅជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីការចំណាកស្រុកខុសច្បាប់នោះ បន្ថែមពីនោះកង្វះខាតព័ត៌មានមុនពេលសម្រេចចិត្តធ្វើចំណាកស្រុកក៏ជាផ្នែកមួយ ដែលធ្វើឲ្យពលករខ្មែរសម្រេចចិត្តមិនបានត្រឹមត្រូវ។

ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយអ្នកធ្វើការចំណាកស្រុកបានដោយសុវត្តិភាព៖

១. លិខិតឆ្លងដែន អ្នកត្រូវប្រាកដថា អ្នកមានលិខិតឆ្លងដែន ដែរមានសុពលភាពត្រឹមត្រូវសម្រាប់ការអនុញ្ញាតឆ្លងដែនទៅក្រៅប្រទេស។ អ្នកអាចធ្វើលិខិឆ្លងដែនបានដោយខ្លួនឯង ឬតាមរយៈក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ សម្រាប់តម្លៃលិខិឆ្លងដែនគឺចន្លោះពី ១០០ដុល្លា ទៅ ១៥០ដុល្លា ទៅតាមសេវាកម្មនៃលិខិតឆ្លងដែន។

២. ជ្រើសរើសក្រុមហ៊ុនជ្រើសរើសពលករដែលស្របច្បាប់មុននឹងសម្រេចចិត្តស្វែករកក្រុមហ៊ុនជ្រើសរើសពលករសម្រាប់ទៅធ្វើការនៅក្រៅប្រទេស អ្នកត្រូវដឹងថាក្រុមហ៊ុននោះមានសិទ្ធអនុញ្ញាតស្របច្បាប់ដែល ឬទេ! ដើម្បីដឹងថាក្រុមហ៊ុននោះស្របច្បាប់ អ្នកអាចចូលទៅក្នុងទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីមើលតារាងបញ្ជីឈ្មោះក្រុមហ៊ុន ដែលចុះបញ្ជីត្រឹមត្រូវជាមួយក្រសួង។

៣. សួរយោបល់ពីអជ្ញាធរ ឬបណ្តាអង្គការនានា អ្វីដែលអ្នកគួរធ្វើដើម្បីជួយដល់ការសម្រេចចិត្តបានត្រឹមត្រូវ អ្នកអាចសុំការណែនាំ និងលេខទំនាក់ទំនងពេលមានអាសន្នពីអជ្ញាធរមូលដ្ឋាន ឬបណ្តាអង្គការដូចជា គម្រោងអ៊ីស្សារ៉ា ទូរស័ព្ទលេខ +66 86 968 6085, អ្នកក៍អាចផ្ញើជាសំណួរមកកាន់ហ្វេសបុកផេក ព័ត៌មានពលករខ្មែរ ផងដែរ។

website_news/2019080102.txt · Last modified: 2019/01/08 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki