website_news:2019080404

ខ្មែរជាង២សែននាក់បានការងារថ្មីធ្វើ និងជិត៧ម៉ឺនទៅធ្វើការក្រៅប្រទេស

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១១:០០ ប្រេវីន

ឯកសារមួយរបស់រដ្ឋាភិបាលបានបង្ហាញអោយឃើញថា ប្រជាពលរដ្ឋចំនួន២០៨.៤០០នាក់ បានទទួលការងារថ្មីធ្វើនៅឆ្នាំ២០១៨ ហើយក៏មានពលរដ្ឋកម្ពុជាចំនួនជិត៧ម៉ឺននាក់ បានទៅធ្វើការងារនៅបរទេស ។ ឯកសារដែលសារព័ត៌មានកោះសន្តិភាពទទួលបាននោះបាននិយាយបន្តទៀតថា ក្នុងចំណោមមនុស្សទាំង ២០៨.៤០០នាក់ ដែលបានទទួលការងារថ្មីធ្វើនោះ គឺមានស្ត្រីចំនួន ១១៧.៧០០នាក់ ។ ក្នុងចំណោមនោះចំនួន ១៤០.០០០នាក់ បានធ្វើការងារនៅក្នុងប្រទេស ហើយចំនួនជិត៧ម៉ឺននាក់បានទៅធ្វើការងារនៅក្រៅប្រទេស។ ក្នុងចំណោមទាំងអស់នោះដែរ គឺមានពលរដ្ឋកម្ពុជាចំនួនជិត៧ម៉ឺនបានទៅធ្វើការងារនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ ចំនួន៦ម៉ឺននាក់ ប្រទេសកូរ៉េខាងត្បូង ចំនួនជិត៥.០០០នាក់ និងជប៉ុនជាង៣ពាន់នាក់ ៕

website_news/2019080404.txt · Last modified: 2019/04/08 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki