website_news:2019080406

ពលករខ្មែរជាង២០.០០០នាក់ បានសម្រុកចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូង

http://vdoamazing.com/ sky | April 7, 2019

នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ មានពលករខ្មែរទាំងប្រុសស្រីសរុបចំនួន ២៥៤៧៥នាក់ (ពីរម៉ឺនប្រាំពាន់បួនរយចិតសិបប្រាំនាក់) បានសម្រុកចេញពីប្រទេសថៃ មកក្នុងទឹកដីប្រទេសកម្ពុជា ដែលនេះគឺជាការបញ្ជាក់ប្រាប់ពីមន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ។ ចំពោះការសម្រុកចេញរបស់បងប្អូនខ្មែរពីប្រទេសថៃត្រឡប់ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងគោលបំណង ដើម្បីមកជួបជុំក្រុមគ្រួសារ និងសាច់ញាតិក្នុងឱកាសចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងចំណោមតួលេខទាំង០៧ថ្ងៃ ដែលមានពលករចំនួនសរុបជាង ២០…០០០នាក់ក្នុង នោះមាន៖

-ថ្ងៃទី១ មានចំនួន ២១៥៦នាក់ (ពីរពាន់មួយរយហាសិបប្រាំមួយនាក់)

-ថ្ងៃទី២ មានចំនួន២៨៥២នាក់ (ពីរពាន់ប្រាំបីរយហាសិបពីរនាក់)

-ថ្ងៃទី៣ មានចំនួន១៩៥៤នាក់ (មួយពាន់ប្រាំបួនរយហាសិបបួននាក់)

-ថ្ងៃទី៤ មានចំនួន២០៣០ (ពីរពាន់សាមសិបនាក់)

-ថ្ងៃទី៥ មានចំនួន៣២៣៥នាក់ (បីពាន់ពីររយសាមសិបប្រាំនាក់)

-ថ្ងៃទី៦ មានចំនួន៦៧៥៨ (ប្រាំមួយពាន់ប្រាំពីររយហាសិបប្រាំបីនាក់)

-ថ្ងៃទី៧ មានចំនួន៦៤៩០នាក់(ប្រាំមួយពាន់បួនរយកៅសិបនាក់)។

ចំពោះពលករខ្មែរ ដែលបានសម្រុកចាកចេញពីប្រទេសថៃ ភាគច្រើនជាអ្នកខេត្តបាត់ដំបង ចំណែកឯមួយចំនួនទៀតនោះ គឺមានដូចជា ពោធិ៍សាត់ កំពង់ធំ ព្រៃវែង កំពង់ឆ្នាំង និងងខេត្តស្វាយរៀងជាដើម។ ក្នុងនោះដែរ ពលករខ្មែរ ដែលបានធ្វើចំណាកស្រុក ហើយបានវិលត្រឡប់មកវិញពេលនេះ គឺភាគច្រើនពួកគាត់ បានបំពេញបែបបទត្រឹមត្រូវទៅតាមច្បាប់កំណត់ផងដែរ។

website_news/2019080406.txt · Last modified: 2019/04/08 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki