website_news:2019080407

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ២០នាក់មកកម្ពុជាករណីចូលកាប់ឈើ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 05/04/2019

រយៈពេល៣ខែដើមឆ្នាំ២០១៩នេះ អាជ្ញាធរថៃបានដោះលែង និងបញ្ជូនពលរដ្ឋខ្មែរ២០នាក់មកវិញ បន្ទាប់ពីពួកគេទាំងនោះចូលទៅកាប់ឈើនៅទឹកដីប្រទេសជិតខាងមួយនេះដោយខុសច្បាប់។ នេះបើយោងតាមការអះអាងរបស់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ បានបញ្ជាក់ថាកន្លងមក ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញជារឿយៗពាក់ព័ន្ធនឹងករណីផ្សេងៗ ហើយទន្ទឹមនឹងនេះដែរ ក្រសួងពាក់ព័ន្ធតែងតែរំឭកដល់ពលរដ្ឋខ្មែរកុំឲ្យចូលទៅកាប់ឈើ ឬប្រព្រឹត្តបទល្មើសខុសច្បាប់ ៕

website_news/2019080407.txt · Last modified: 2019/04/08 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki