website_news:2019080408

ពលរកខ្មែរ កំពុងតែមានការព្រួយបារម្ភខ្លាំង រឿងប៉ូលិសតាមច្រកព្រំដែន គៀបយកលុយ គ្មានប្រណីដៃ

https://khmer.social/social/ sir heang April 6, 2019

ដូចដែលប្រិយមិត្តបានជ្រាបហើយថា បងប្អូនដែលជាពលករខ្មែរដែលបានធ្វើការចំណាក់ស្រុកទៅប្រទេសថៃ ពេលនេះពួកគាត់កំពុងតែធ្វើដំណើរត្រឡប់មកស្រុកកំណើតរបស់ពួកគាត់ជាបណ្តើរៗហើយ ដើម្បីមកចូលរួមអបអរសារទរ ទទួលទេវតាឆ្នាំថ្មីៗ ប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ ដូច្នេះហើយឃើញថា នៅតាមច្រកអន្តរជាតិ និងតំបន់ព្រំដែន កម្ពុជា ថៃ នៅក្នុងនោះដែរគេបានឃើញថា មានបងប្អូនខ្មែរយើងដែលបានបំរើការងារនៅប្រទេសថៃ ក៏កំពុងតែមកស្រុកកំណើតរបស់ខ្លួនជាបន្តបន្ទាប់ហើយ ។

ដោយឡែកសម្ថតិច្ចថៃ ក៏កំពុងតែធ្វើការរៀបចំនិង សំរួលដល់ពលករខ្មែរយើង ដែលកំពុងនិងធ្វើដំណើរវិលត្រលប់មកជួបជុំក្រុមគ្រួសាររបស់ខ្លួនក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើងខាងមុខនេះហើយយើងខ្ញុំសូមអគុណដល់សមត្ថកិច្ច ទាំង ថៃ នឹង កម្ពុជា ដែលបានជួយសំរួល នឹងរៀបចំក្នុងការធ្វើតំណើរបស់ពលករកម្ពុជាហើយក៍សូមជូនតំណឹងដល់បងៗសមត្ថកិច្ចទាំងអស់ ថៃ នឹង ខ្មែរ ដែលមានទួលនាទី នៅតាមច្រក អន្តរជាតិ ក៍ដូចជា តាម របៀង នោះសូមមេត្តា កុំបន្តអោយមានការ យកលុយ ទៅលើពលករខ្មែរយើង ដែលបានវិលមក ជួបជុំគ្រួសារ ដើម្បី ទទួលទេវតា ចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង ខាងមុខនោះអី។ ព្រោះក្រសួងការងារថៃនឹងសមត្ថកិច្ចថៃ នឹង អគ្គរាជទូត កម្ពុជា នៅប្រទេស ថៃ នោះបានមានប្រសាសន៍ ហើយថា សូមឲ្យសមត្ថកិច្ច ថៃ ឬសមត្ថកិច្ច ខ្មែរ នៅតាមច្រក ព្រំដែនឡើយហាមយកលុយលើកម្មករ ខ្មែរដែលបានវិលមកចូលឆ្នាំថ្មីនេះដាច់ខាត់ ចាប់តាំងពីរថ្ងៃ ទី 05/ 04/ 2019 ដល់ថ្ងៃទី 30/04/2019។ ចំពោះបងប្អូនដែលមាន ប៉ាស្ព័រ ឯកសារ គ្រប់គ្រាន់នោះ ខ្ញុំបាទសូមឲ្យទេវតាឆ្នាំថ្មី ជូនពរជ័យសេរីសួស្ដី ដល់ពុកម៉ែបងប្អូនទាំងអស់សូមធ្វើតំណើរជួបតែសេចក្ដីសុខទាំងទៅនឹងវិលត្រលបមកផង។ សូមអគុណ។ ជួយស៊ែនឹងចែករំលែកឲ្យពលករ ធ្វើការនៅប្រទេសថៃ បានដឹងផង។

website_news/2019080408.txt · Last modified: 2019/04/08 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki