website_news:2019080701

ឃាត់ខ្លួនមេខ្យល់ម្នាក់ នាំនារីក្មេងៗឲរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ

http://cambodiapolice.com/policekh/ 9:39 am 6 កក្កដា 2019

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនមេខ្យល់ម្នាក់ នាំនារីក្មេងៗឲរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ នៅចំណុចភោជនីយ៍ដ្ឋាន ឈូករ័ត្ន ម្ហូបខ្មែរ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ឃាត់ខ្លួន៣នាក់) និងនៅចំណុចផ្ទះសំណាក់ ស្រែផល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ឃាត់ខ្លួន៣នាក់) កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទី ។

ការឃាត់ខ្លួនមេខ្យល់និងនារីរងគ្រោះ៥នាក់ ដោយបានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០៦៥ អ.យ.ខ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាក់ស្តែង ករណី ប្រព្រឹត្តិអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឲរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ឃាត់ខ្លួនមនុស្សចំនួន៦នាក់។

មនុស្សទាំង៦នាក់ដែលឃាត់ខ្លួនរួមមាន (មេខ្យល់ ឈ្មោះ ខន ចាន់ណាវី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះ៥នាក់ អនីតិជន៣នាក់) នៅចំណុចភោជនីយ៍ដ្ឋាន ឈូករ័ត្ន ម្ហូបខ្មែរ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ឃាត់ខ្លួន៣នាក់) និងនៅចំណុចផ្ទះសំណាក់ ស្រែផល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ឃាត់ខ្លួន៣នាក់) ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស្រាវជ្រាវតាមនីតិវិធី៕

website_news/2019080701.txt · Last modified: 2019/07/08 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki