website_news:2019080702

បញ្ជូនស្ត្រីរកស៊ីផ្លូវភេទ៩នាក់ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ

https://www.chnchannel.com/article/ អត្ថបទដោយ Asmatt កាលបរិច្ឆេទ ថ្ងៃទី 8 ខែ កក្កដា ឆ្នាំ 2019

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី បានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ចំនួន៩នាក់។ ការចុះប្រតិបត្តិការនេះ ជាលទ្ធផលបានបញ្ចប់នៅវេលាម៉ោង២និង០០ នាទីរំលងអាធ្រាត ចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន៩នាក់ ក្នុងនោះប្រុសខ្ទើយចំនួន៣នាក់ ស្រី0៦នាក់។ ចំពោះមុខ អធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ៕

website_news/2019080702.txt · Last modified: 2019/07/08 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki