website_news:2019080703

ស្ត្រីមេខ្យល់នាំនារីក្មេងៗឲ្យភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ ត្រូវនគរបាលបញ្ជូនខ្លួនមកតុលាការ

https://www.chnchannel.com/article/ អត្ថបទដោយ Asmatt កាលបរិច្ឆេទ ថ្ងៃទី 8 ខែ កក្កដា ឆ្នាំ 2019

ភ្នំពេញ៖ ស្ត្រីម្នាក់ទៅកាន់កម្លាំងនគរបា លការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ អំពើសញ្ចារកម្ម។ នគរបាលបានប្រាប់ឲ្យដឹងថា ស្ត្រីជាជន សង្ស័យមានឈ្មោះ ខន ចាន់ណាវី ភេទ ស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ត្រូវបាននគរបាល ស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។ បើតាមសមត្ថកិច្ចជំនាញ ស្ត្រីសង្ស័យ តែងតែនាំនារីក្មេងៗ ទៅជូនភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។ នៅថ្ងៃឃាត់ខ្លួនស្ត្រីសង្ស័យ បាននាំនារីរងគ្រោះ ៥នាក់ ទៅជួបជូនភ្ញៀវនៅចំណុចភោជនីយ៍ដ្ឋានឈូករ័ត្នម្ហូបខ្មែរ នៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងនៅ ចំណុចផ្ទះសំណាក់ ស្រែផល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

ទោះជាយ៉ាងណា មិនមានសេចក្តីរាយការណ៍ និយាយអំពីការឃាត់ខ្លួន ឬអត្តសញ្ញាណរបស់ក្រុមបុរសដែលបញ្ជាទិ ញសេវាផ្លូវភេទពីនារីខ្មែរក្មេងៗតាមរយៈជនសង្ស័យនោះទេ។ ក្រោយនាំខ្លួនយកទៅសាកសួរ ជនរងគ្រោះ ជាស្ត្រីអនីតិជន ចំនួន ៥នាក់ត្រូវសមត្ថកិច្ចអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ចំណែកស្ត្រីឈ្មោះ ខន ចាន់ណាវី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប៕

website_news/2019080703.txt · Last modified: 2019/07/08 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki