website_news:2019080704

នគរបាលបញ្ជូនខ្លួនស្ដ្រីជាម្ចាស់ហាង «ម៉ាស្សា» បង្កប់សេវាផ្លូវភេទ ទៅតុលាការចាត់ការតាមច្បាប់

https://www.chnchannel.com/article/ អត្ថបទដោយ Asmatt កាលបរិច្ឆេទ ថ្ងៃទី 8 ខែ កក្កដា ឆ្នាំ 2019

ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៅព្រឹក ថ្ងៃ ទី ០៧ ខែ កក្កដា ឆ្នាំ ២០១៩ បានបញ្ជូនខ្លួនស្ដ្រីជាម្ចាស់ទីតាំងម៉ាស្សា បង្កប់សវាផ្លូវភេទ ទៅកាន់ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ របាយការណ៍ របស់ នគរបាល បានអោយដឹង ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ង្វៀង ធីងូធី ភេទស្រី អាយុភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីវេលាម៉ោង២និង០០ នាទីរសៀលនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងនគរបាលនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយនគរបាលមូល ដ្ឋានខណ្ឌបឹងកេងកង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល ដែលស្ថិតនៅចំណុច ផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌ បឹងកេងកង មានបង្កប់សេវាផ្លូវភេទ ដោយឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៦នាក់ ។

ក្រោយពេលកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ក្នុងនោះនារីរងគ្រោះចំនួន ៦នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និង ដកហូតវត្ថុតាងរួមមាន ស្រោមអនាម័យប្រើរួច និងមិន ទាន់ប្រើប្រាស់មួយចំនួនធំ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរ ។ ចំណែកនារីរងគ្រោះទាំង៦នាក់នោះត្រូវបាន នគរបាល ប្រគល់ ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

website_news/2019080704.txt · Last modified: 2019/07/08 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki