website_news:2019080801

អាណិតណាស់! ស្ត្រីកម្ពុជាម្នាក់នាំកូនៗដើររកប្តីដែលកំពុងធ្វើការនៅបាងកក តែត្រូវមន្ត្រីថៃឃាត់ខ្លួន

https://mediakhmer.club/ August 8, 2019 khmer media News

ថៃ៖ ស្ត្រីក្រីក្រជនជាតិខ្មែរម្នាក់បាននាំកូនៗរបស់គាត់ទៅទីក្រុងបាងកកដោយថ្មើរជើង ដើម្បីទៅរកស្វាមី ប៉ុន្តែត្រូវបានមន្ត្រីថៃហៅមកសួរនាំភ្លាមៗ នៅពេលដែលពួកគេដើរនៅតាមដងផ្លូវ ក្នុងខេត្ត Krabin Buri កាលពីព្រឹកថ្ងៃពុធ។ ប៉ូលិសថៃបាននិយាយថា ស្ត្រីម្នាក់នេះមានអាយុ ៤០ឆ្នាំ ហើយកូនទាំង ៣នាក់ របស់គាត់ គឺក្មេងស្រី ២នាក់ និងក្មេងប្រុសម្នាក់ ពួកគេបានដើរកាត់ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅលើផ្លូវ Suwannasorn ក្នុងភូមិ Ban Sradoo នៅប្រហែលម៉ោង ១ និង ៣០នាទី យប់។

លោក Sa-nguanprasit នាយរងប៉ុស្តិ៍ប៉ូលិស Krabin Buri បានឱ្យដឹងថា ស្ត្រីជាជនជាតិខ្មែរម្នាក់នេះមានឈ្មោះ Tuenles បានប្រាប់ប៉ូលិសថា គាត់បាននាំកូនៗដែលមានអាយុ ១២, ៩ និង ៨ឆ្នាំ ទៅជួបឪពុករបស់ពួកគេ ដែលមានការងារជាអ្នកលក់កម្រងផ្កា នៅទីក្រុងបាងកក។ គាត់ក៏មានគម្រោងស្វែងរកការងារធ្វើនៅទីនេះដែរ ដើម្បីជួយចិញ្ចឹមគ្រួសារ។ គាត់មានប្រាក់តិចតួចប៉ុណ្ណោះ ពោលគឺបន្ទាប់ពីឆ្លងកាត់ព្រំដែនរួច គាត់មានប្រាក់ល្មមសម្រាប់ឡានក្រុងឆ្លងពី Sa Kaeo ទៅស្រុក Kabin Buri បន្ទាប់មកទៀតគាត់ក៏បានសម្រេចចិត្តថា នឹងដើររហូតឱ្យដល់ទីក្រុងបាងកក។

ពួកគេបានចាប់ផ្តើមដំណើរនៅយប់ថ្ងៃអង្គារ ដើម្បីចៀសវាងកម្តៅថ្ងៃនៅលើផ្លូវនាពេលថ្ងៃ។ Tuenles បាននិយាយថា គាត់នៅសល់លុយ ១០០បាត ដែលគាត់គ្រោងចំណាយលើទឹក និងស្បៀងអាហារសម្រាប់កូនៗក្នុងដំណើរទៅកាន់ទីក្រុងបាងកកនេះ។ យ៉ាងណាក៏ដោយប៉ូលីសបាននិយាយថា ពួកគេមិនមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរអ្វីទាំងអស់ ដូច្នេះពួកគេនឹងត្រូវបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ៕ ប្រភព៖

Khmer Note

website_news/2019080801.txt · Last modified: 2019/08/08 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki