website_news:2019080802

អាជ្ញាធរថៃ បញ្ជូនពលរដ្ឋខ្មែរ៥នាក់ មកឲ្យអាជ្ញាធរកម្ពុជាវិញ ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូងក្នុងទឹកដីថៃ

http://nokorwatnews.com/archives/ 08-08-2019

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ តាមច្រកអន្តរជាតិជាំ កាលពីវេលាម៉ោង១៧និង៥០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិ/ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន៥នាក់ ដែលអាជ្ញាធរថៃ បានបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញនោះ មានឈ្មោះដូចខាងក្រោម ៖

១,ឈ្មោះ វិច សុផាត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

២,ឈ្មោះ កាន ហន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅឈើទាល ឃុំជំពូលវ័ន្ត ស្រុកជំគិរី ខេត្តកំពត។អ្នកទាំង២ ចាប់ខ្លួនថ្ងៃទី០៦,០១,២០១៧ ពីបទឆ្លងដែនដែនកាប់ឈើ។

៣,ឈ្មោះ យ៉ាត ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរុណ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី០៩,០៦,២០១៦។ អ្នកទាំង០៣ ជាប់គុកនៅខេត្តស៊ីសាកេត ចូលតាមច្រកអូរស្វាយ។

៤,ឈ្មោះ ខែម តារា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី០៦,០២,២០១៧ ពីបទឆ្លងដែនកាប់ឈើ។

៥,ឈ្មោះ អឹម វិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទីដូចនាក់ទី៤។ អ្នកទាំង០២ ជាប់គុកនៅខេត្តស៊ីសាកេត ចូលតាមច្រកព្រលានដូនពោធ៍, តាមច្រកអូរស្វាយ ក្នុងភូមិសាស្ត្រខាងខ្មែរភូមិ/ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈមចាងថៃភូមិ/ឃុំទឹងចាន់ ស្រុកឃុនហានខេត្តស៊ីសាកេត, តាមច្រកព្រលានដូនពោធ៍ ភូមិសាស្ត្រខ្មែរភូមិទួលគ្រោះ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈមខាងថៃភូមិ/ឃុំបាក់ដង ស្រុកឃុនហាន ខេត្តស៊ីសាកេត ប្រទេសថៃ។

បច្ចុប្បន្ន សមត្ថកិច្ចនៅនឹងមាត់ច្រកអន្តរជាតិជាំ បានធ្វើការអប់រំ រួចបានឲ្យវិលទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕ ប៉ែន នួន

website_news/2019080802.txt · Last modified: 2019/08/08 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki