website_news:2019081102

អំពើជួញដូរមនុស្ស បានបង្កនូវការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ តម្លៃសង្គម

http://www.cen.com.kh/archives/ November 7, 2019

ខេត្តស្វាយរៀង៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១០ខែ (ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៩) របស់ គ.ខ.ប.ជ និងមានការចូលរួមពី កងកម្លាំងទាំង៣ប្រភេទ លោកចៅក្រមនៃសាលាដំបូង លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ទៀតដែលពិធីនេះបានប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្ត ។

លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានឲ្យដឹងថា: តាមរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១០ខែ (ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៩) សភាពការណ៍មានការកើនឡើង១៥ករណី និងទទួលបានពាក្យបណ្ដឹង៦ករណី ។ ចំណុចសំខាន់ៗដែលធ្វើឲ្យការងារប្រយុទ្ធប្រឆាំងជួញដូរមនុស្សមានដំណើរការល្អ និងផ្តល់នូវមតិណែនាំបន្ថែម ទៅដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្ត ពិនិត្យមើលទៅលើយន្តការ នៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ទៅលើប្រព័ន្ធនីតិវីធី នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ យុទ្ធសាស្ត្រនានា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវមានផែនការសកម្មភាព ស្របតាមបរិបថសង្គមនៅតាមមូលដ្ឋាន ត្រូវប្រើមធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ដើម្បីជំរុញផែនការសកម្មភាពអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។

លោកស្រីអភិបាលរងខេត្តបន្ថែមថាទៀតថា: អំពើជួញដូរនេះ បានបង្កនូវការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ តម្លៃសង្គមកម្ពុជា ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលបានអនុវត្តជាប្រចាំបន្ថែមទៀត ដើម្បីតាមដាននូវសកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេស ជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបការជួញដូរ មនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ៖ វ៉ៃកូ

website_news/2019081102.txt · Last modified: 2019/11/08 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki