website_news:2019090102

លោក អ៊ុំ រាត្រី ៖ ប័ណ្ណព្រំដែនបើចង់ធ្វើនៅរដ្ឋបាលខេត្ត

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 03/01/2019

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកធ្វើប័ណ្ណព្រំដែននៅព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នៅសាលាខេត្តច្រកចេញចូលតែមួយថាប័ណ្ណព្រំដែនបើចង់ធ្វើនៅរដ្ឋបាលខេត្តច្រកចេញចូលតែមួយប្រយ័ត្នចាញ់បោកតេ ឯសំបុត្រឆ្លងដែនឲ្យនគរបាលអន្តោប្រវេសន៍អ្នកធ្វើតែតម្រូវឲ្យយកកំរៃតែ១០០រៀលតែប៉ុណ្ណោះ។ លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថាបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប័ណ្ណព្រំដែន(Border Pass) សូមភ្ជាប់មកជាមួយនូវឯកសាររួមមានច្បាប់ថតចម្លងតាមច្បាប់ដើម ១អត្តសញ្ញាណប័ណ្ណថតចម្លង១ ច្បាប់ ២សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ចំនួន១ច្បាប់៣សេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ចំនួន១ច្បាប់៤រូបថត ៤X៦ ចំនួន ២សន្លឹករូបថតកូនភ្ឫាប់មកជាមួយ៤X៦ ចំនួន ២សន្លឹក ករណីមានកូនរួមដំណើរជាមួយហើយបង់សេវាចូលេដ្ឋចំនួន២០.០០០រៀលក្នុងរយះពេល៥ថ្ងៃទើបអាចមកយកធ្វើប័ណ្ណព្រំដែន(Border Pass) បាន។ លោក អ៊ុំ រាត្រីបានបញ្ជាក់ឲ្យដឹងទៀតថា បើគិតរយះពេល១ឆ្នាំនេះ ការធ្វើប័ណ្ណនេះមានបរិមាណច្រើនមានទាំងខេត្តឆ្ងាយៗក៏អាចធ្វើបានដែរឲ្យតែមានសៀវភៅមកស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យដែរ។ហើយចំណែកប័ណ្ណនេះត្រូវចំណាយពេល៥ថ្ងៃទើបធ្វើរួចលទ្ធផលនេះមិនទាន់ឆ្លើយតបតាមសំណូមនិងផែនការដាក់ចុះនៅឡើយនោះទេ។ លោក អ៊ុំ រាត្រីបានបញ្ជាក់ទៀតថា ក្នុងការត្រួតពិនិត្យការងារធ្វើប័ណ្ណព្រំដែននេះជាមួយមន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ មន្ត្រីនគរបាលចំណុះស្នងការដ្ឋានខេត្តថា លទ្ធផលនៃដំណើរការធ្វើប័ណ្ណព្រំដែនឬ Border Pass នៅខេត្តបន្ទាយមានជ័យនេះ បានល្អប្រសើរហើយចំណែកបញ្ហាប្រឈម មានតែករណីបងប្អូនប្រជាពលរដ្ឋមកធ្វើប័ណ្ណនៅមិនទាន់យល់ច្បាស់ពីនិតិវិធីដូចជាខ្វះឬមិនបំពេញបានតាមការណែនាំរបស់ក្រសួងមហាផ្ទៃដូចជា ឯកសារលិខិតចម្លងសំបុត្រកំណើត អត្តសញ្ញាណប័ណ្ននិងសៀវភៅស្នាក់នៅត្រូវតែថតចម្លងឲ្យបានត្រឹមត្រូវតាមច្បាប់ដើម និងបោះត្រាក្រហមលើសេចក្តីថតចម្លង។ល។

ប៉ុន្តែ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះទទួលសិទ្ធិពីរដ្ឋបាលខេត្តក្នុងការបោះពុម្ពសំបុត្រឆ្លងព្រំដែនចូលផ្សាររោងក្លឿ ដោយអនុញ្ញាតិឲ្យយកលុយតម្លៃ១០០រៀលឬ១បាតក្នុងសំបុត្រ១សន្លឹកសម្រាប់ទូទាត់ថ្លៃបោះពុម្ពប៉ុន្តែតម្លៃសំបុត្រថ្លៃ១.០០០រៀលឬ១០បាត នៅតែគិតថ្លៃពីពលរដ្ឋដដែល។នៅខាងកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ មាននគរបាលអន្តោប្រវេសន៍ តែ តាមច្រកទ្វារតំបន់ មានតែនគរបាលការពារព្រំដែនគោក គ្មាននគរបាលអន្តោប្រវេសន៍ឡើយប៉ុន្តែខាងថៃវិញគេមាន។ករណីនេះ មន្ត្រីរដ្ឋបាលខេត្តនិយាយថា ខេត្តនឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីបានចាត់តាំងមន្ត្រីអន្តោប្រវេសន៍ទៅប្រចាំតាមច្រកតំបន់ព្រំដែននិងច្រកទ្វារភាគីដើម្បីត្រួតពិនិត្យប័ណ្ណព្រំដែនដូចខាងភាគីថៃដែរនេះជាការសម្រួលដល់ពលរដ្ឋអាចប្រើប័ណ្ណព្រំដែនឆ្លងដែនបានដែរ។ ប័ណ្ណព្រំដែន BorderPassនេះ ឧទាហរណ៍សម្រាប់ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យជាប់តំបន់ព្រំដែន ត្រូវបានអាជ្ញាធរថៃ អនុញ្ញាតិឲ្យពលរដ្ឋកម្ពុជានៅខេត្តជាប់ព្រំដែនអាចឆ្លងចេញចូលទៅក្នុងជម្រៅ២ខេត្តជាប់គ្នា គឺខេត្តស្រះកែវនិងខេត្តប្រាជីនបូរីហើយមានរយ:ពេលស្នាក់នៅ៧ថ្ងៃ៕

website_news/2019090102.txt · Last modified: 2019/01/10 11:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki