website_news:2019090103

សមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងម៉ាស្សា សាយីហ៊ោបាតដៃសម្រួលសរសៃបែបបុរាណខ្មែរ ឃាត់ខ្លួនប្រុសស្រី ៨នាក់

https://chsknews.com/ 2019/01/09/ មាណព បុល

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មានករណី បង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែង ឃាត់ខ្លួនប្រុសស្រី ៨នាក់ នៅចំណុចផ្ទះម៉ាស្សាសាយីហ៊ោបាតដៃសម្រួលសរសៃបែបបុរាណខ្មែរ តាមបណ្តោយផ្លូវលេខ១៣៨ កែងផ្លូវ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ម្ចាស់ទីតាំងមានឈ្មោះ សុខ រតនា ភេទប្រុសអាយុ២៧ឆ្នាំ និងឈ្មោះដួង ស្រីពៅ ភេទស្រីអាយុ២៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ មន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជន បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះបង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែង ដែលស្លាកយីហ៊ោឈ្មោះ បាតដៃសម្រួលសរសៃបែបបុរាណខ្មែរ ដែលបានបង្កប់សេវាកម្មផ្លូវភេទនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់។

ប្រតិបត្តិការនេះមានការចូលរួមពីអនុប្រធាននាយកដ្ឋានការជួញដូមនុស្ស និងកម្លាំងនគរបាលមូលដ្ឋាន។ ដោយបានឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៥នាក់ ម្ចាស់ទីតាំងប្តីប្រពន្ធ២នាក់រួមទាំងបុរសជាភ្ញៀវ១នាក់។ ឃាត់ខ្លួននារីជាជនរងគ្រោះត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សដើម្បីអប់រំ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្ត ចំពោះទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វាបណ្ដោះអាសន្ន៕

website_news/2019090103.txt · Last modified: 2019/01/09 15:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki