website_news:2019090402

ល្បីថាពលករខ្មែរធ្វើការនៅប្រទេសថៃធ្វើដំណើរត្រឡប់មកលេងស្រុក ចូលតាមច្រកទ្វារប៉ោយប៉ែត ត្រូវគេទាលុយម្នាក់ពី300 - 350បាត សូមលោកមន្ត្រីច្រកទ្វារមេត្តាមើលផង

https://www.facebook.com ព័ត៌មាន សុខភាព កម្សាន្ត និង រៀនភាសាថៃ 08-04-2019

បទពិសោធន៍មហាវេទនានៅច្រកប៉ោយប៉ែតខាងថៃនាថ្ងៃទី៥ មេសា ២០១៩ ចេញពីបាងកកម៉ោង៣យប់ មកដល់ព្រំដែនពីព្រឹកមុនម៉ោង៧ មានអីឡើងណែន មិនមែនណែនដោយសារមនុស្សច្រើនហួសហេតុទេ គឺមន្ត្រីខាងត្រួតពិនិត្យនៅច្រកចេញពីថៃធ្វើការយឺត (របៀបអូសក្រឡា) ហើយបែរជាមានខ្មែរមួយក្រុមមិនដឹងជាតួនាទីស្អីទេនៅខាងទឹកដីថៃតម្រូវឱ្យអ្នកឆ្លងដែនពីថៃទៅខ្មែរទាំងលិខិតឆ្លងដែនកម្មករ និងទេសចរណ៍ គឺត្រូវតម្រង់ជួរនៅខាងក្រោម (កន្លងមកកន្លែងលិខិតឆ្លងដែនទេសចរណ៍ត្រូវទៅផ្សេង កម្មករផ្សេង) និងបង់លុយ 300-350បាត សម្រាប់ការឆ្លងបែប VIP ពេលនោះខ្ញុំឈរចាំមើល ហើយសួរថាអាហ្នឹងច្បាប់ទម្លាប់ខាងណាធ្វើអីចឹង? ពួកវាអត់ឆ្លើយទេ វាថា ចង់ទៅមុនទាល់តែ VIP ម្នាក់ 350បាត អ្នកខ្លះក៏អស់ 300បាតអីចឹងទៅ គឺអាអ្នកធ្វើហ្នឹងវាហាក់មានប្រព័ន្ធវាឱ្យធ្វើ ហើយដូចឡេមឡឺមពេលកំពុងធ្វើ។ ខ្ញុំឡូឡារអ៊ូរសួរដេញដោលដាក់ពួកយកលុយនោះ បន្ទាប់មកមានអ្នកផ្សេងក៏ឡូឡា ហើយអាក្រុមធ្វើស៊ីអ្នកឆ្លងចូលពីថៃទៅខ្មែរនោះឱ្យខ្ញុំទៅមុនដោយមិនបាច់បង់លុយ។

បញ្ជាក់៖ អ្នកចង់លឿន ចំណាយ 350បាត ទទួលបានក្រដាសមានសរសេរអក្សរខ្មែរមួយសន្លឹក ខ្ញុំស្មានតែសន្លឹកស្អី សួរទៅគឺគេថាក្រដាសជូនដំណឹងពីការឆ្លងដែនត្រឡប់ទៅស្រុកកំណើតដែលគេត្រូវជូនដំណឹងកម្មករ (ខ្ញុំក៏អត់ច្បាស់ដែរ ព្រោះសួរគេ មិនបានអាន ឬថតមកទេ) ម្នាក់ៗ អស់ 350បាត បានឡើងទៅលើ ហើយគិតថា VIP មានស្អីឡើងទៅលើកន្លែងវាយលិខិតឆ្លងដែនចេញ មនុស្សឡើងក្តាំងដែលខ្ញុំនិយាយថាមន្ត្រីខាងថៃធ្វើការអូសក្រឡាដើម្បីសម្រួលដល់អ្នកទារលុយ 350បាត។ រឿងដែលចុកឈាមនោះគឺអ្នក VIP ទាំងនោះទៅផ្តុំគ្នាឈរចាំដូចតែនៅក្រោមដែរ និយាយទៅគឺចញ់ចោកគេធ្វើស៊ីម្នាក់ 350បាត រាប់រយនាក់ ហើយក្រដាសមួយសន្លឹកនោះ គ្មានបានការស្អីទេ។ តាំងពីម៉ោង ៧ព្រឹកដល់ម៉ោងជិត១០ព្រឹក ទើបខ្ញុំឆ្លងព្រំដែនបាន ពេលមានមេគេម្នាក់ខាងថៃមកស្រែកយកបុង ហើយថតរូប សង្ស័យបង្អួតមេលើថា ខ្លួនសស្រាក់សស្រាំធ្វើការណាស់។ ចុះទម្រាំថ្ងៃនេះរហូតដល់ចូលឆ្នាំ តើការឆ្លងដែនលំបាកយ៉ាងណាទៅ?។ ប្រភព. Channa Nuon BC Man

website_news/2019090402.txt · Last modified: 2019/04/09 11:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki