website_news:2019090403

កិច្ចប្រជុំស្តីពីកិច្ចសហប្រត្តិបត្តិការបង្ការទប់ស្កាត់បទល្មើសនៅលើខ្សែបន្ទាត់ព្រំដែន

http://gdlf-kh.com/ 08/04/2019 Dy Ramorn ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី÷ នៅព្រឹកថ្ងៃច័ន្ទ ៤កើត ខែ ចេត្រ ឆ្នាំ ច សំរិទ្ធសក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩នាវេលាម៉ោង ៨ៈ៣០ នាទីនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ គណះប្រតិភូរនគរបាលនៃខេត្តប៊ិញហ្វឿកសាធារណះរដ្សង្គមនិយមវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ ហុងមិញ ស្នងការរងនគរបាលខេត្តប៊ិញហ្វឿក ជាប្រធានប្រត្តិភូររួមជាមួយសមាជិកប្រតិភូរចំនួន១២រូបបានអញ្ជើញចូលរួមប្រជុំលើកិច្ចសហប្រត្តិបត្តិការបង្ការទប់ស្កាត់បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែលប្រចាំឆ្នាំ២០១៨និងបន្តអនុវត្តន៍ក្នុងសហប្រត្តិបត្តិការឆ្នាំ២០១៩។ ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តលោកវរសេនីយ៍ឯក ឆាយ សុខា ជំនួយការសេនាធិការអគ្គស្នងការនគរបាលជាតិរួមជាមួយសមាជិកប្រតិភូរសរុបចំនួន ១៩នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអានសន្ទរកថាស្វាគន៍ចំពោះគណះប្រតិភូរនិងបានលើកឡើងពីសភាពការណ៍និងលទ្ឋផលកិច្ចសហប្រត្តិបត្តិការបង្កាទប់ស្កាត់បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែនឆ្នាំ២០១៨ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី(កម្ពុជា) និងស្នងការដ្ឋាននគរបាលខេត្តប៊ិញហ្វឿក(វៀតណាម) និងបន្តអនុវត្តន៍លើកិច្ចសហប្រត្តិបត្តិការណ៍ឆ្នាំ២០១៩បន្តទៀត។ ស្ថិតក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានលើកឡើងពីចំណងសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងឆ្នាំ២០១៨ កន្លងមកនេះគឺភាគីនៃខេត្តយើងទាំងពីរបានសហការណ៍គ្នាបានយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តយើងទាំងពីរ មិនតែប៉ុណ្ណោះឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានសំណូមពរដល់ភាគីមិត្តបន្តសហការណ៍ទប់ស្កាត់បទល្មើសឆ្លងដែន ដែលបានឆ្លងកាត់ព្រំដែនទៅប្រទេសផ្សេងទៀតនិងបន្តសហការណ៍ជួយស្កាត់ការជួញដូរស្រ្តីនិងកុមារឆ្លងដែនខុសច្បាប់ និងបន្តការទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន។

បន្ទាប់មកលោកវរសេនីយ៍ឯក វ៉ ហ៊ុងមិញ ស្នងការរងនគរបាលខេត្តប៊ិញហ្វឿកបានលើកឡើងពីកិច្ចសហប្រត្តិបត្តិរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនិងស្នងការដ្ឋាននគរបាលខេត្តប៊ិញហ្វឿក (វៀតណាម) ជានិច្ចជាកាលភាគីយើងទាំងពីរតែងតែសហការណ៍គ្នាបានល្អប្រសើរ ភាគីយើងទាំងពីរបានឯកភាពខ្ពស់ចំពោះលទ្ឋផលដែលសំរេចបាននិងបញ្ហាដែលសេសសល់មួយចំនួនទៀតនៃកិច្ចសហប្រត្តិបត្តិបត្តិបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសប្រចាំឆ្នាំ២០១៨កន្លងមក ដូចបានបង្ហាញក្នុងរបាយការណ៍ក្នុងកិច្ចប្រជុំនេះយកទៅអនុវត្តន៍បន្តទៀតក្នុងកិច្ចសហប្រត្តិបត្តិការឆ្នាំ២០១៩បន្តទៀត។

ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រត្តិបត្តិការបង្ការទប់ស្កាត់បទល្មើសនៅលើខ្សែបន្ទាត់ព្រំដែនប្រចាំឆ្នាំ២០១៨និងកិច្ចសហប្រត្តិបត្តិការឆ្នាំ២០១៩។ មុននិងបញ្ចប់លោកវរសេន៍យ៍ឯក វ៉ ហ៊ុងមិញ ស្នងការរងខេត្តប៊ិញហ្វឿកបានជូននៅវត្ថុអនុស្សាវរីយ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនៅសល់ប៉ុន្មានថ្ងៃខាងមុខនេះសូមអោយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីទាំងមូលជួបតែសេចក្តីសុខកុំបីឃ្លាងឃ្លាតឡើយ។

website_news/2019090403.txt · Last modified: 2019/04/09 11:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki