website_news:2019090501

កម្លាំងក្រុមចម្រុះអធិការកិច្ចហត្ថពលករបរទេស នៃនាយកដ្ឋានជនបរទេស ជាអ្នកវិនយោគឯកជន បានចុះត្រួតពិនិត្យចំនួន ១០កន្លែង និងចែកចេញជា ០៤ក្រុម ក្នុងរាជធានីភ្នំពេញ

https://www.facebook.com/ General-Department-of-Immigration 08-05-2019

កម្លាំងក្រុមចម្រុះអធិការកិច្ចហត្ថពលករបរទេស នៃនាយកដ្ឋានជនបរទេស ជាអ្នកវិនយោគឯកជន នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យគោលដៅចំនួន ១០កន្លែង ក្នុងរាជធានីភ្នំពេញ មាន ០៤ក្រុម។ ក្នុងការត្រួតពិនិត្យគោលដៅចំនួន ១០កន្លែង មាន ១- រោងចក្រ SIGMA TEXTILES កាត់ដេរ (ខណ្ឌពោធិ៍សែនជ័យ១), ២- ឃ្លាំង YOSHIDA ឃ្លាំង (ខណ្ឌពោធិ៍សែនជ័យ១), ៣- រោងចក្រ សាន់តិច ភីធីអ៊ី កាត់ដេរ (ខណ្ឌទួលគោក), ៤- ក្រុមហ៊ុន NAGA WORLD កាស៊ីណូ (ខណ្ឌចំការមន), ៥- រោងចក្រ BEANTY SILD កាត់ដេរ (ខណ្ឌសែនសុខ), ៦- រោងចក្រ TRAY APPAREL កាត់ដេរ (ខណ្ឌសែនសុខ), ៧- ភោជនីយដ្ឋាន ព្យុងយ៉ាង អ៊ុនហាស៊ូ ភោជនីយដ្ឋាន (ខណ្ឌទួលគោក), ៨- ធនាគារ T B B ធនាគារ (ខណ្ឌទួលគោក), ៩- រោងចក្រ ឌី ឡាក់ស៍ INTERNATIONAL ផលិតកាបូប (ខណ្ឌពោធិ៍សែនជ័យ១) និង១០- សាលា មេជីង INTERNATIONAL អប់រំ (ខណ្ឌទួលគោក)។

ការត្រួតពិនិត្យគោលដៅទាំងនេះ បានប្រើប្រាស់ពលករខ្មែរសរុបចំនួន ២៤៦០៨នាក់ ស្រី ១៧៧៤៦នាក់, ប្រើប្រាស់ពលករបរទេសសរុបចំនួន ៨៥៧នាក់ ស្រី ៣៤៧នាក់, ប្រើប្រាស់ទិដ្ឋាការ E ចំនួន ៨៥៧, មាន ៣៤សញ្ជាតិ រួមមាន កាណាដា ០១នាក់ ស្រី ០១នាក់, កូរ៉េ ០៣នាក់ ស្រី ០៣នាក់, ចិន ២៦១នាក់ ស្រី ១១២នាក់, តៃវ៉ាន់ ០២នាក់ ស្រី ០១នាក់, ថៃ ៣៤នាក់ ស្រី ១៨នាក់, តួគី ០២នាក់, នីហ្សេរីយ៉ា ០២នាក់, នេប៉ាល ១៣នាក់ ស្រី ០៥នាក់, ប៉ទុយហ្កាល់ ០២នាក់ ស្រី ០១នាក់, ប៉ូឡូញ ០១នាក់, ប៊ែលហ្សិក ០១នាក់, បារាំង ០៣នាក់ ស្រី ០១នាក់, ម៉ាឡេស៊ី ២១៦នាក់ ស្រី ៨៦នាក់, មីយ៉ាន់ម៉ា ០៣នាក់ ស្រី ០១នាក់, រុស្សី ០៣នាក់ ស្រី ០២នាក់, រ៉ូម៉ានី ០៤នាក់, វៀតណាម ២១នាក់ ស្រី ១០នាក់, សឹង្ហបុរី ១៤នាក់, ស្រី ០២នាក់, សីរីណាម៉េ ០១នាក់, ហុងគ្រី ០១នាក់, ហូឡង់ ០១នាក់, ហ្គាណា ០១នាក់, ហ្វីលីពីន ១៨៣នាក់ ស្រី ៧៨នាក់, អង់គ្លេស ០៥នាក់ ស្រី ០១នាក់, ឥណ្ឌា ១២នាក់ ស្រី ០១នាក់, ឥណ្ឌូនេស៊ី ២៤នាក់ ស្រី ០៩នាក់, អ៊ីវ័រី ០១នាក់, អ៊ុយកាន់ដា ០១នាក់, អាមេរិក ០៧នាក់, អាហ្រិ្វកខាងត្បូង ០២នាក់ ស្រី ០១នាក់, អាល្លឺម៉ង់ ០១នាក់, អូស្ត្រាលី ០៤នាក់, អេស្ប៉ាញ ០២នាក់, កូរ៉េខាងជើង ១៨នាក់ ស្រី ១៦នាក់ មានសៀវភៅការងារ និងប័ណ្ណការងារចំនួន ៨៣៩នាក់ និងគ្មានប័ណ្ណការងារចំនួន ១៨នាក់ ជនជាតិ កូរ៉េខាងជើង (ខណ្ឌទួលគោក )៕

website_news/2019090501.txt · Last modified: 2019/05/09 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki