website_news:2019090502

កម្លាំងក្រុមចម្រុះអធិការកិច្ចហត្ថពលករបរទេស នៃនាយកដ្ឋានជនបរទេស ជាអ្នកវិនយោគឯកជន បានចុះត្រួតពិនិត្យសរុប ១៦គោលដៅ ក្នងខេត្តចំនួន ០៦

https://www.facebook.com/ General-Department-of-Immigration 09-05-2019

កម្លាំងក្រុមចម្រុះអធិការកិច្ចហត្ថពលករបរទេស នៃនាយកដ្ឋានជនបរទេស ជាអ្នកវិនយោគឯកជន នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យសរុប ១៦គោលដៅ ក្នងខេត្តចំនួន ០៦ មានខេត្តព្រះសីហនុ, កំពង់ស្ពឺ , កំពង់ចាម, ប៉ៃលិន, សៀមរាប និងពោធិ៍សាត់។ ក្នុងការត្រួតពិនិត្យគោលដៅចំនួន ១៦កន្លែង មាន ១. ការដ្ឋានសំណង់ រចនា និងសំណង់អន្តរជាតិហ្វានថាង មានទីតាំងស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ២. ក្រុមហ៊ុន Meridian Fashion (Cambodia), ៣. ក្រុមហ៊ុន លី វៃ យីនស័រ, ៤. ក្រុមហ៊ុន ថុង ខាង មានទីតាំងស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ៥. ឥណ្ឌាលក់ម៉ុង, ៦. សាលាអន្តជាតិ សិស្សអាស៊ាន មានទីតាំងស្ថិតនៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម, ៧. សណ្ឋារគារ ហេង ស៊ីវណ្ណ, ៨. SUPER RICH THE BEST CASINO មានទីតាំងស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ៩. មន្ទីរពេទ្យអន្តរជាតិ រស្មីអង្គរ, ១០. សណ្ឋាគារ ហុង កុង ជិន ប៉ាវ, ១១. ក្រុមហ៊ុន ViVo, ១២. ហាង ទំនិញថៃផ្តាច់មុខ លក់ដុំ និងរាយ, ១៣. ភោជនីយដ្ឋានចិន ស៊ូស៊ាងយាន, ១៤. SOWARAE Souvenir, ១៥. Sky Angkor Airline មានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាប និង១៦. ក្រុមហ៊ុន (Cambodian power Grid Co .LTD ) មានទីតាំងស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។

ការត្រួតពិនិត្យគោលដៅទាំងនេះ បានប្រើប្រាស់ពលករសរុបចំនួន ១៦៦២នាក់ ស្រី ១១២៣នាក់ (ពលករខ្មែរ ១៥២៧នាក់ ស្រី ១១០៤នាក់ និងពលករបរទេសសរុបចំនួន ១៣៥នាក់ ស្រី ១៩នាក់) រួមមាន ០៧សញ្ជាតិ ចិន ៩៣នាក់ ស្រី ១៣នាក់, ឥណ្ឌា ០១នាក់, NGA ០១នាក់, កូរ៉េ ១០នាក់ ស្រី ០៥នាក់, ឥណ្ឌូនេស៊ី ១៩នាក់, ហ្វីលីពីន ០៦នាក់ និងអូបេគីស្ថាន ០១នាក់ ប្រើប្រាស់ទិដ្ឋាការប្រភេទ E ១៣៥នាក់, មានប័ណ្ណការងារ(២០១៩) សរុបចំនួន ១២២នាក់, មានបង្កាន់ដៃ(២០១៩) សរុបចំនួន ០៦នាក់, គ្មានប័ណ្ណការងារសរុបចំនួន ០៧នាក់ (ប៉ៃលិន ០៦នាក់ និងសៀមរាប ០១នាក់)៕

website_news/2019090502.txt · Last modified: 2019/05/09 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki