website_news:2019090703

ដំណឹងល្អសំរាប់បងប្អូនពលករនៅប្រទេសថៃគួរអាន

https://www.facebook.com/ ទឹកចិត្ត ពលករ ឆ្លងដែន 08-07-2019

យោងតាមពត៍មានចេញពីក្រសួងការងារថៃ បានអោយដឹងថា ខណះរដ្ធមន្រ្តីថៃ បានប្រជុំនៅថ្ងៃច័ន្ទទី8 ខែ7 ឆ្នាំ2019 បានអោយដឹងថា ខណះរដ្ធមន្រ្តីថៃបានព្រមព្រាងអនុញ្ញាតពលករទាំងបីប្រទេសដូចជា ពលករជនជាតិភូមារ នឹងពលករជនជាតិឡាវ នឹងពលករកម្ពុជា ដែលមានបៃអនុញ្ញាតធ្វើការដែលដាច់អាយុមុនខែ12 ឆ្នាំ2019 នឹងពលករមួយក្រុមទៀតដែលមានបៃអនុញ្ញាតធ្វើការដាច់អាយុនៅថ្ងៃទី31-3-2020 ពលករទាំងអស់នេះត្រូវដំណើរការតាមរបប MOU នៅក្នុងប្រទេសថៃបាន ដោយមិនចាំបាច់ចុះទៅធ្វើនៅខ្មែរ។ សម្រាប់ការដំណើរការតវីសារ និងបៃអនុញ្ញាតធ្វើការរបស់បងប្អូនពលករ ខណះរដ្ធមន្រ្តីថៃបានអនុញ្ញាតអោយក្រសួងក្រសួងការងារថៃនឹង(តម៉)ថៃចាប់ផ្ដើមដំណើរការតវីសារនិងបៃអនុញ្ញាតធ្វើការអោយបងប្អូនពលករទាំងបីប្រទេសបានចាប់ផ្ដើមតាំងតែថ្ងៃទី15 ខែ8 ឆ្នាំ2019នេះរហូតដល់ថ្ងៃទី31-3-2020 ទើបផុតកំណត់ ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនពលករខ្មែរអោយបានជ្រាបថា សម្រាប់បងប្អូនពលករដែលមានបៃអនុញាតធ្វើការផុតកំណត់មុនខែ12 ឆ្នាំ2019 ត្រូវប្រញ៉ាប់ដំណើរការសុំតវីសារនៅ(តម៉)ថៃ និងសុំតបៃអនុញ្ញាតធ្វើការនៅក្រសួងការងារថៃបានចាប់ពីខែ8 ឆ្នាំ2019 នៅតទៅ សម្រាប់ពលករដែលមានបៃអនុញាតធ្វើការដាច់អាយុនៅថ្ងៃទី31-3-2020 បងប្អូនពលករត្រូវដំណើរការសុំត(វីសារ)និងបៃអនុញ្ញាតធ្វើការរបស់បងប្អូនពលករអោយរួចរាល់មុន90ថ្ងៃ មុនបៃអនុញ្ញាតធ្វើការផុតកំណត់នៅថ្ងៃទី31-3-2020 ។

បើបងប្អូនពលករដំណើរការសុំតវីសារ និងបៃអនុញាតធ្វើការរបស់បងប្អូនពលករមិនទាន់កំណត់ដូចដែលបានបញ្ជាក់នៅខាងលើទេបងប្អូនពលករមិនអាចធ្វើការនៅប្រទេសថៃបានទៀតទេ បងប្អូនពលករបើចង់ធ្វើការនៅប្រទេសថៃបន្តទៀត ត្រូវធ្វើ MOU ពីខ្មែរមកវិញទើបធ្វើការនៅប្រទេសថៃបាន (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន) ផ្សាយនៅថ្ងៃទី9-7-2019 ដកស្រង់ពត៍មានចេញ់ពីក្រសួងការងារថៃចុះផ្សាយនៅថ្ងៃទី8-7-2019។

website_news/2019090703.txt · Last modified: 2019/07/09 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki