website_news:2019090802

មន្ត្រីជំនាញទេសចរណ៍ចុះពិនិត្យ និងណែនាំទីតាំងផ្ទះសំណាក់ ខារ៉ាអូខេ ឲ្យចូលរួមរក្សាសុវត្ថិភាពរបស់ភ្ញៀវ

http://www.cen.com.kh/ August 9, 2019

បាត់ដំបង៖ មន្ត្រីជំនាញមន្ទីរទេសចរណ៍ចុះពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងបើកអាជីកម្មផ្ទះសំណាក់ និងខារ៉ាអូខេឲ្យចូលរួមថែរក្សាសុវត្ថិភាពរបស់ភ្ញៀវ។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ មន្រ្តីរបស់ការិយាល័យឧស្សាហកម្មទេសចរណ៍បានចុះត្រួតពិនិត្យ និងពង្រឹងការណែនាំតាមគោលការណ៍របស់ក្រសួងទេសចរណ៍ ពិសេសតម្រូវឲ្យម្ចាស់ធ្វើអាជីវកម្មផ្ទះសំណាក់ និងខារ៉ាអូខេក្នុងស្រុកមូលដ្ឋានស្រុកកំរៀង ឲ្យចូលរួមសំដៅលើកកម្ពស់កិច្ចការធ្វើបដិសណ្ឋារកិច្ចល្អ ផ្តោតលើការទាក់ទាញភ្ញៀវទេចរជាតិ អន្តរជាតិ ឲ្យចូលមកលេងកម្សាន្ត ក្នុងខេត្តបាត់ដំបង កាន់តែច្រើនថែមទៀត។

ខ្លឹមសាររួមនៃការណែនាំ ផ្សព្វផ្សាយនៃវិស័យទេសចរណ៍នេះ ផ្តោតសំខាន់ពីការការពារសុវត្ថិភាពរបស់ភ្ញៀវទេសចរ អនុវត្តន៍ការងារយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ អនុវត្តន៍ការដាក់ស្លាកសញ្ញាអាជីវកម្មស្របតាមការណែនាំ និងអនុវត្តន៍យុទ្ធនាការបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍។

គួបញ្ជាក់ថា ការចុះពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំង បើកអាជីវកម្មខាងលើនេះ នឹងបន្តជំរុញទៅលើទីតាំងជាច្រើនទៀត ក្នុងខេត្តបាត់ដំបង ពិសេសតំបន់ទីប្រជុំជនឲ្យទទួលបានជ្រួតជ្រាបទូលំទូលាយ ផ្តល់ផលជាវិជ្ជមាននៃវិស័យទេសចរណ៍៕ ដោយ៖កូឡាប

website_news/2019090802.txt · Last modified: 2019/08/09 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki