website_news:2019090902

ហាងចិនម៉ាស្សាបង្កប់សេវាភ្លូវភេទ៤កន្លែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់មនុស្សប្រុស ស្រី ចំនួន២៩នាក់

http://www.rasmeinews.com/ September 9, 2019, 8:43 AM

ដោយ:ចាន់តូ/ភ្នំពេញ ៖ នៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃអាទិត្យទី៨ ខែកញ្ញា ឆ្នាំ២០១៩ ក៏មានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបាន ចុះបង្ក្រាបហាងម៉ាស្សាចិនចំនួន៤កន្លែងបង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិននិងវៀតណាម ប្រុស ស្រី ចំនួន២៩នាក់។ នៅចំណុចហាងម៉ាស្សា៤កន្លែងជិតៗគ្នា ដែលទីតាំងទី១ មានយីហោ កន្លែងសំរាកកាយ ទី២យីហោ អេស៊ាងទីស្បាម៉ាស្សាទី៣ យីហោ សំរាកលំហែរម៉ាស្សា ទី៤មានយីហោម៉ាស្សាផ្ទះក្រហម ទីតាំងទាំង៤ នៅផ្លូវ លេខ១១៣k ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើជារបស់ជនជាតិចិនជួលបើកហាង យីហោខាងលើដោយមានបុគ្គលិកនារីៗជាជនជាតិចិននិងវៀតណាមជាច្រើនដោយសង្ស័យទីតាំងខាងលើបង្កបសេវាផ្លូវភេទ។

ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការសើបអង្កេតរហូតចុះទៅបង្ក្រាប ជាកស្តែងតែម្តង។ ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៩នាក់ ក្នុងនោះនារីចំនួន១៧នាក់ ជនជាតិចិន១៤នាក់ វៀតណាម៣នាក់ និងបុរសជនជាតិចិន១២នាក់ ផងដែរ។ ការចុះបង្ក្រាបទីតាំងខាងលើបញ្ចប់ទៅវិញនៅវេលាម៉ោង១២ និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ដោយជោគជ័យ។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងបាននាំខ្លួនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ដោយឡែកទីតាំងទាំង៤ខាងលើត្រូវបានបិតបណ្តោះអាសន្ន៕B/

website_news/2019090902.txt · Last modified: 2019/09/09 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki