website_news:2019090903

បទល្មើសជំរិតទារប្រាក់ប្រើប្រាស់រូបភាពឬថតវិដេអូអាសអាភាសកំពុងកើតមាននៅកម្ពុជា

http://www.rasmeinews.com/ September 6, 2019, 11:59 AM

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នសង្កេតឃើញមានករណីថតរូបភាព ឬវីដេអូអាសអាភាសគំរាមទារប្រាក់ (Sex Extortion) ជាច្រើនកំពុងកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ជនល្មើសបានប្រើប្រាស់មធ្យោបាយប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាលអូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់។ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបន្តថា ជនល្មើសបានប្រើប្រាស់ប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់ ដោយបានប្រើមធ្យោបាយមួយចំនួនដូចជាៈ

មធ្យោបាយទី១. ប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់។ មធ្យោបាយទី២. ប្រើប្រាស់គេហទំព័រអាសអាភាស បញ្ចូលកម្មវិធីសន្ទនាអនឡាញ ឬផ្ទាំងបើកវីដេអូ ដែលបញ្ជា Webcam ដើម្បីលួចថតសកម្មភាពជនរងគ្រោះ និងធ្វើការគំរាមទារប្រាក់។

មធ្យោបាយទី៣. ប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងការចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ប្រើប្រាស់ Webcam ថតសកម្មភាពផ្សេងៗ និងធ្វើការគំរាមទារប្រាក់។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប្រសិនជួបករណី ដូចជម្រាបជូនខាងលើនេះ គឺ១. អញ្ជើញជួបជាមួយមន្ត្រីជំនាញ ដើម្បីធ្វើការប្រឹក្សា ដាក់ពាក្យបណ្តឹង និងស្វែងរកជនល្មើស។ ២. ការបង់ប្រាក់មិនមែនជាមធ្យោបាយ ព្រោះអ្នកនឹងត្រូវបង់បន្តបន្ទាប់។ ៣. ធ្វើការបិទគណនីបណ្តាញសង្គមបណ្តោះអាសន្ន។ ៤. ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ស្កេន និងសម្អាតមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ។ ៥. ប្រើប្រាស់ Sticker បិទ Webcam នៅពេលមិនប្រើប្រាស់៕សរន

website_news/2019090903.txt · Last modified: 2019/09/09 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki