website_news:2019090904

សមត្ថកិច្ចថៃ បានបញ្ជូនពលរដ្ឋកម្ពុជាចំនួន ០៥នាក់ ពីបទឆ្លងដែនខុសច្បាប់

https://www.facebook.com/ General Department of Immigration – GDI 08-09-2019

នៅច្រកទ្វារតំបន់ព្រំដែនអានសេះ ខេត្តព្រះវិហារ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង៣០នាទី សមត្ថកិច្ចថៃ បានបញ្ជូនពលរដ្ឋកម្ពុជាចំនួន ០៥នាក់ ពីបទឆ្លងដែនខុសច្បាប់។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិខ្មែរទាំង ០៥នាក់នេះ មាន ១-ឈ្មោះ ពើ ហោន ភេទប្រុស អាយុ ៥៧ឆ្នាំ, ២-ឈ្មោះ ជិន ធឿន ភេទប្រុស អាយុ ៥៨ឆ្នាំ, ៣-ឈ្មោះ សៀក លៀង ភេទប្រុស អាយុ ៤០ឆ្នាំ, ៤-ឈ្មោះ ហុង រ៉ាចា ភេទប្រុស អាយុ ២៥ឆ្នាំ ហើយអ្នកទាំង០៤ខាងលើ មានទីលំនៅក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង៥-ឈ្មោះ ដេន សុខណា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិកសាង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនជាតិខ្មែរទាំង ០៥នាក់នេះ ត្រូវបានសមត្ថកិច្ចយកទៅអប់រំ រួចឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយខ្លួនឯងនៅល្ងាចថ្ងៃដដែល៕

website_news/2019090904.txt · Last modified: 2019/09/09 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki