website_news:2019090906

ស្ត្រីអាមេរិចម្នាក់ ត្រូវចាប់ខ្លួនពីបទជួយដូរទារកនៅប្រទេសហ្វីលីពីន និងប្រឈមជាប់គុកមួយជីវិត

http://www.cen.com.kh/ September 6, 2019

ស្ត្រីជនជាតិអាមេរិចម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរមនុស្សក្នុងប្រទេសហ្វីលីពីន ក្រោយពេលនាងប៉ុនប៉ងលាក់ទារកទើបនឹងកើតក្នុងកាបូបយូរ ដើម្បីចេញពីប្រទេសហ្វីលីពីន។ ជនជាប់ចោទខាងលើមានឈ្មោះថា Jennifer Talbot វ័យ ៤៣ឆ្នាំ។ គាត់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងមានីល កាលពីថ្ងៃពុធកន្លងទៅនេះ។ នាងត្រូវចាប់ខ្លួន ក្រោយពេលប៉ូលីសបានរកឃើញទារកអាយុ ៦ថ្ងៃម្នាក់នៅក្នុងកាបូបយួររបស់នាង ខណៈដែលនាងមានបំណងឡើងយន្តហោះ ទៅកាន់អាមេរិច។

អាជ្ញាធរបានធ្វើការចោទប្រកាន់ថា ស្ត្រីខាងលើមិនបានប្រកាសថាគាត់មានទារកទៅឲ្យខាងមន្ត្រីអន្តោប្រវេសន៍ដឹងនោះទេ។ ចំណែកឪពុកម្តាយរបស់ទារកខាងលើ ក៏ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ក្រោមច្បាប់ការពារកុមារ។ ស្ត្រីអាមេរិចនោះអាចប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត ប្រសិនជារកឃើញថាមានកំហុសដូចការចោទប្រកាន់។ នេះបើតាមការបញ្ជាក់របស់ប្រធានការិយាល័យស៊ើបអង្កេតរបស់ហ្វីលីពីន ថ្លែងប្រាប់អ្នកសារព័ត៌មាន។បន្ទាប់ពីមានការចាប់ខ្លួន ស្ត្រីអាមេរិចរូបនោះ បានបង្ហាញឯកសារដែលនាងអះអាងថា មានការយល់ព្រមឲ្យនាងយកទារកនោះទៅកាន់អាមេរិចបាន។ នេះបើតាមការបញ្ជាក់របស់ការិយាល័យស៊ើបអង្កេត។ ប៉ុន្តែឯកសារដែលបង្ហាញដោយជនជាប់ចោទ មិនមានការចុះហត្ថលេខាដោយម្តាយរបស់ទារកឡើយ៕ ប្រែសម្រួល៖ សុភ័ក្រ ប្រភព៖ BBC

website_news/2019090906.txt · Last modified: 2019/09/09 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki