website_news:2019091201

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី " សេចក្តីព្រាងគោលការណ៍សម្រាប់កិច្ចការពារសិទ្ធិកុមារក្នុងបរិបទនៃការពពោះជំនួស

ក្រសួងយុត្តិធម៌ Ministry of Justice 05-12-2019

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំ កុរ ព.ស .២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ បានអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ សេចក្តីព្រាងគោលការណ៍សម្រាប់កិច្ចការពារសិទ្ធិកុមារក្នុងបរិបទនៃការពពោះជំនួស “កិច្ចប្រជុំនេះ មានការចូលរួមពីរអ្នកជំនាញនៃប្រទេសនានា រួមទាំងប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងស្ថាប័នជាតិពាក់ព័ន្ធមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងការពពោះជំនួសក្នុងព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអភិវឌ្ឍន៍សង្គមកិច្ច និងសន្តិសុខសង្គម នៃព្រះរាជាណាចក្រថៃ និងអង្គការ International Social Service (ISS) ដើម្បីពិព្រោះយោបល់ទៅលើ បរិបទនៃការពពោះជំនួស ក្នុងថ្នាក់តំបន់ និង ថ្នាក់អន្តរជាតិ ក្នុងគោលបំណង រួមគ្នាការពារសិទ្ធិមនុស្ស សិទ្ធិស្រ្តី និង សិទ្ធិកុមារ ។

website_news/2019091201.txt · Last modified: 2019/12/09 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki