website_news:2019091204

ថៃបញ្ជូនពលរដ្ឋខ្មែរ២នាក់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារ

http://www.rasmeinews.com/ December 8, 2019, 12:54 PM

ដោយបាយ័ន/ឧត្តរមានជ័យ:អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន២នាក់ មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនដោយខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ ករណីបញ្ជូនប្រជាពលរដ្ឋខ្មែរមកស្រុកកំណើតវិញនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថាប្រជាពលរដ្ឋខ្មែរចំនួន២នាក់ដែលត្រូវបានអាជ្ញាធរថៃបានបញ្ជូនមកស្រុកកំណើតវិញ គឺមានឈ្មោះ ហ៊ន ចាន់វិចិត្រភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅភូមិត្រយ៉ង់ឃុំត្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។ម្នាក់ទៀតឈ្មោះយឹមសុខណៃភេទប្រុស អាយុ ២៨ ឆ្នាំរស់នៅភូមិចំការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តថាអ្នកទាំងពីរចាប់ខ្លួនថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨កន្លងមកនេះពីបទឆ្លងដែនកាប់ឈើក្រញូង ដោយចូលតាមច្រកទឹកជប់ហើយត្រូវបានបញ្ជូនខ្លួនយកទៅដាក់ពន្ធនាគារនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេតប្រទេសថៃ ចាប់តាំងពីថ្ងៃនោះរហូតដល់ថ្ងៃទី០៧ ខែធ្នូនេះ ទើបដោះលែងហើយបញ្ជូនមកស្រុកកំណើតវិញ៕S/

website_news/2019091204.txt · Last modified: 2019/12/09 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki