website_news:2019091205

ផ្ទាំង ស៊ីម៉ង់ រ លំសង្កត់ ពលករខ្មែរ ស្លាប់ ០១នាក់ និង របួស ធ្ងន់ ០១នាក់

https://www.facebook.com/LabourOfficial/ ពលករ 06-12-2019

06/12/19 ផ្ទាំងស៊ីម៉ង់រលំសង្កត់ពលករខ្មែរស្លាប់០១នាក់ និងរបួសធ្ងន់០១នាក់ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសាងសង់ផ្ទះមួយកន្លែងនៅម្ដុំខាងក្រោយសណាមដែងស្ថិតក្នុងភូមិ៥ សង្កាត់បាងកែវ ស្រុកបាងផ្លី ខេត្ដសាប្រាកាន ប្រទេសថៃ ។ ជនរងគ្រោះ ឈ្មោះ SITH MAO អាយុ ៣៦ឆ្នាំ ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។ ជនរងគ្រោះ ឈ្មោះ HOEVRNG VUTH អាយុ ៣០ឆ្នាំ រងរបួសត្រូវផ្ទាំងស៊ីម៉ង់សង្កត់ជើងទាំងសងខាង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសាមុតប្រាកាន ចំណែកឯហេតុធ្វើឲ្យកើតគ្រោះថ្នាក់លើកនេះ សមត្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវ ។

website_news/2019091205.txt · Last modified: 2019/12/09 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki