website_news:2019091206

ពលករខ្មែរ០៥នាក់ ធ្វើការនៅលើទូក នេសាទត្រី បានរួចផុតពីគ្រោះថ្នាក់បន្ទាប់ពីលិចទូក នេសាទ

https://www.facebook.com/LabourOfficial/ 06-12-2019

ពលករខ្មែរ០៥នាក់ ធ្វើការនៅលើទូកនេសាទត្រី បានរួចផុតពីគ្រោះថ្នាក់បន្ទាប់ពីលិចទូកនេសាទត្រីដែលគាត់ធ្វើការនៅលើនោះបានលិចក្នុងនៅកណ្តាលសមុទ្រជាប់ព្រំប្រទល់ និងខេត្តឈុនបុរី ប្រទេសថៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅទូកនេសាទដែលរងគ្រោះនោះមានឈ្មោះទូកឆូកថាក់ឡេថៃ 32 មានមនុស្សធ្វើការនៅលើទូកចំនួន០៦ នាក់ ក្នុងនោះមានពលករខ្មែរចំនួន០៥នាក់ និងជនជាតិថៃ០១នាក់៖ ឈ្មោះ ជន រងគ្រោះ

១.ឈ្មោះ Pondy,

២.ឈ្មោះ Yead Leab,

៣.ឈ្មោះ Rit Heng,

៤.ឈ្មោះ Ry Mit,

៥.ឈ្មោះ Ra Rann

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានទូកនេសាទផ្សេងទៀត និងកម្លាំងអាជ្ញាធរនាវាជើងទឹក ប្រចាំ ស្រុកស៊ាប់តាហ៊ុប ខេត្ដឈុនបុរី ធ្វើដំណើរទៅអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតប៉ុន្តែអ្នកបើកបរទូកនេសាទខាងលើ ជា ជនជាតិថៃត្រូវបាត់ខ្លួននៅមិនទាន់រកឃើញនៅឡើយ ។ បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវនិយោជកមកទទួលយកទៅកន្លែងស្នាក់វិញ រួចរាល់អស់ហើយ ។

website_news/2019091206.txt · Last modified: 2019/12/09 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki