website_news:2019100102

ដេញប្រពន្ធឲ្យទៅឆ្ងាយ នៅបង្រៀនក្មួយស្រីរបៀបរួមសិចងាយលក់ខ្លួនឲ្យឧកញ៉ា ពេល ចំណង់ដល់កំពូលរំលោភបានសម្រេច

http://nokorwatnews.com/ 10-01-2019

ខេត្តកណ្ដាលៈ ជារឿងអសិលធម៌បំផុត ដែលបុរសល្មោភកាមម្នាក់ប្រព្រឹត្តអំពើអនាចារដោយដេញប្រពន្ធឲ្យទៅផ្ទះមុន ឯខ្លួននៅបង្រៀនក្មួយស្រីអាយុ១៧ឆ្នាំរបៀបរួមសិចដើម្បីមានបទពិសោធងាយស្រួលលក់ខ្លួនឲ្យឧកញ៉ាឬអ្នកមាន ហើយនៅពេលមានចំណង់ដល់កំពូលទ្រាំលែងបានរំលោភសេពសន្ថវៈក្មួយស្រីខ្លួនឯងដល់គោលដៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា បុរសសង្ស័យមានឈ្មោះ ប៉ុក អាមីឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯយុវនារីរងគ្រោះឈ្មោះ ប ណ.រ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ លេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ជាកូនអ្នកក្រីក្រ ។ ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនសង្ស័យនិងប្រពន្ធមកលេងបងថ្លៃស្រី ត្រូវជាម្តាយក្មេងស្រីរងគ្រោះរស់នៅភូមិខាងលើ។លុះនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ និងប្រពន្ធឈ្មោះ រ៉ាយ ចន្ធូ អាយុ៣៥ឆ្នាំ បានបបួលយុវនារីរងគ្រោះ(ត្រូវជាក្មួយ)ជិះម៉ូតូចេញទៅក្រៅដើម្បីទិញអីហូបនៅផ្សារកែងកាច់ជ្រុង ក្រុងតាខ្មៅ។

លុះជិះមកដល់ផ្លូវលំទួលអន្សែ ស្រាប់តែជនសង្ស័យបានឈប់ម៉ូតូរបស់ខ្លួន ហើយប្រើមធ្យោបាយដេញប្រពន្ធឈ្មោះ រ៉ាយ ចន្ធូ ដើរចេញឲ្យឆ្ងាយពីខ្លួន ដោយទុកតែយុវនារីរងគ្រោះ (ត្រូវជាក្មួយ)នៅជាជិតខ្លួនប៉ុណ្ណោះ។ បន្ទាប់ពីប្រពន្ធដើរចាកចេញទៅឆ្ងាយបន្តិច ស្រាប់តែជនសង្ស័យបានចាប់ក្មួយស្រីខ្លួនឯងរំលោភសេពសន្ថវៈរហូតបានសម្រេច រួចប្រាប់នារីរងគ្រោះថាកុំឲ្យប្រាប់រឿងនេះឲ្យអ្នកណាដឹងឲ្យសោះ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ និងប្រពន្ធរួមជាមួយយុវនារីរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈមកដល់ផ្ទះរបស់ខ្លួនយុវនារីរងគ្រោះ បានរៀរាប់ដំណើររឿងហេតុប្រាប់ម្ដាយរបស់ខ្លួន ក្រោយពីម្ដាយយុវនារីរងគ្រោះបានដឹងពីរឿងហេតុរួច ភ្លាមនោះក៏ទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយរលំដើម្បីធ្វើការអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យតែម្តង ។ ក្រោយពីសមត្ថកិច្ចនគរបាលទទួលបានពាក្យបណ្ដឹងពីម្ដាយយុវនារីរងគ្រោះរួច ភ្លាមនោះក៏ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា បានជាខ្លួនរំលោភក្មួយស្រីបាន សម្រេចបែបនេះ ដោយសារខ្លួនមានបំណងល្បួងលួងលោមលក់ក្មួយស្រីឲ្យឧកញ៉ា និងអ្នកមានណាម្នាក់ ដើម្បីយកលុយមកផ្គត់ផ្គង់គ្រួសារ ព្រោះម្តាយនាងក្រីក្រណាស់។ ដោយយល់ ឃើញថាក្មួយស្រីនៅវ័យក្មេងខ្ចីពេកមិនយល់រឿងស្នេហាលើគ្រែ ទើបខ្លួនប្រើល្បិចដេញប្រពន្ធឲ្យដើរទៅឆ្ងាយរួចខ្លួននៅបង្រៀនរបៀបរួមសិច ដោយវិធីបបោសអង្អែល លិឍ គ្រប់កន្លៀតកៀនកោះ និងក្បាច់ពិសេសៗដល់នាង ងាយស្រួលពេលរួមភេទជាមួយឧកញ៉ា ឬអ្នកមានទាំងនោះគេបាក់ចិត្តស្លុងអារម្មណ៍ផ្តល់លុយកាក់ដល់នាងបានច្រើន។ ប៉ុន្តែខណៈដែលកំពុងបង្រៀនវិធីរួមសិចនោះខ្លួនមានកំសួលតណ្ហាពុះកញ្រ្ជោលខ្លាំងឡើងធ្វើឲ្យ ទ្រាំលែងបានក៏ចាប់រំលោភក្មួយស្រីបានសម្រេចតែម្តងទៅ។

យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដាក់បន្ទុកជនសង្ស័យពីរ បទល្មើស គឺ១- ចាប់រំលោភសេពសន្ថវៈ និង២- អំពើជួញដូរមនុស្ស ៕ ស្អាងជ័យ

website_news/2019100102.txt · Last modified: 2019/01/10 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki