website_news:2019100103

អ្នកសុំទានតាមផ្លូវ ក្នុងខេត្តទាំង៦របស់ថៃ ត្រូវផាកពិន័យ១ម៉ឺនបាត និងត្រូវជាប់គុកមួយខែ បើដឹងថាក្នុងនោះមានអ្នកសុំទានទៀត

https://khmer.social/social/ Pheak Tra January 10, 2019

ប្រទេសថៃៈ កាលពីថ្មីៗនេះ អ្នកសុំទានតាមផ្លូវ ក្នុងខេត្តទាំង០៦ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់១ម៉ឺនបាត ស្មើនិងជាង៣០០ដុល្លារ និងជាប់ពន្ធនាគារអតិបរមាមួយខែ ក្រោយពីគេរកឃើញអ្នកទាំងនោះ ល្មើសច្បាប់ម្តងហើយ ម្តងទៀត ដែលត្រូវប្រកាសថា ជាតំបន់គ្មានអ្នកសុំទាន។ ខេត្តចំនួន០៦ ប្រកាសមិនឲ្យមានអ្នកទានរួមមានៈ ខេត្តស៊ីងប៊ុរី ប្រាជិនបូរី ឡាំហ្វុន ផាតតាឡាំង ប៊ូរីរ៉ាម និងសុខោទ័យ។ ចំណែកឯខេត្តចំនួន១១ផ្សេងទៀត ក៏បានប្រកាសពីបំណងរបស់ខ្លួន ដាក់ទៅជាតំបន់គ្មានអ្នកសុំទានផងដែរ គឺខេត្តត្រា បឹងកាន នគរផានុំ ប៉ាតានី ភាងន ណាន់ ពេជ្រប៊ូន ផារ៉ា រ៉ាត់ចាប៊ូរី ម៉េហុងសុង និងណុងប៊ុនឡាំហ្វុន។ កិច្ចប្រជុំលើកទី១ រៀបចំឡើងដើម្បីពិភាក្សាអំពីផែនការគ្រប់គ្រងអ្នកសុំទាន ដើម្បីកាត់បន្ថយចំនួនអ្នកសុំទាន ។

ខេត្តណុនថាបុរី នៅភាគកណ្តាល ប្រទេសថៃ បានបង្កើតគណៈកម្មាធិការមួយ ដែលមានភារកិច្ចកាត់បន្ថយចំនួនអ្នកសុំទាន ខណៈខេត្តត្រាង នៅភាគខាងត្បូង បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់អ្នកសុំទាន ដើម្បីជួយពួកគេ រកការងារធ្វើដើម្បីចិញ្ចឹមគ្រួសារពួកគេ ដោយមិនដើរសុំទានគេ តទៅទៀត។ បើតាមមាត្រា១៩ នៃច្បាប់គ្រប់គ្រងអ្នកសុំទាន ត្រូវបានសភានីតិបញ្ញត្តិជាតិថៃ បានអនុម័ត ក្នុងឆ្នាំ២០១៦ បង្ហាញថា អ្នកដែលគេចាប់បានសុំទាននៅតាមដងផ្លូវ អាចត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអតិបរមាមួយខែ និងផាកពិន័យអតិបរមា ១ម៉ឺនបាត។ ច្បាប់នេះហាមឃាត់ការសុំទានទាំងអស់ ហើយផ្តន្ទាទោសចំពោះនរណាម្នាក់ ដែលបង្ខំឬគាំទ្រអ្នកដទៃដើម្បីសុំទាន ឬប្រើអ្នកដទៃ ដើម្បីសម្របសម្រួលការសុំទានរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការហាមប្រាមមិនអនុវត្តចំពោះមនុស្ស ដែលស្នើសុំលុយពីមិត្តភក្តិ និងសាច់ញាតិ ឫការរៃអង្គាស ដែលត្រូវបានអនុញ្ញាតិដោយច្បាប់រៃអង្គាសប្រាក់ និងការរៃអង្គាសប្រាក់សម្រាប់កិច្ចការសាសនាទេ។

ប៉ុន្តែកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការ បានស្នើឱ្យតម្រួតថៃផ្តន្ទាទោសជនល្មើស តាមរយៈការពិន័យតាមកម្រិត គឺពិន័យចំនួន៥០០បាត (ប្រាក់ថៃ) សម្រាប់អ្នកប្រព្រឹត្តល្មើសលើកដំបូង ពិន័យ២.០០០បាត សម្រាប់អ្នកល្មើសជាលើកទី២ ពិន័យ៥.០០០បាត សម្រាប់អ្នកល្មើសជាលើកទី៣ និងពិន័យ ១០.០០០បាត សម្រាប់អ្នកដែលត្រូវចាប់បានជាលើកទី៤ ឬលើសពីនេះ។ គណៈកម្មាធិការ ក៏បាននិយាយដែរថា អ្នកសុំទានប្រហែល ៣.៥០០នាក់ បានចុះបញ្ជីជាមួយអាជ្ញាធរ។ ហើយកិច្ចប្រជុំនេះ ក៏បានប្រកាសអំពីសកម្មភាពប្រឆាំងនឹងអ្នកសុំទាន នៅទូទាំងប្រទេសថៃ ផងដែរ ៕

website_news/2019100103.txt · Last modified: 2019/01/10 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki