website_news:2019100104

ឃាត់ខ្លួនពលករខ្មែរ ឡាវ និងភូមាចំនួន ៩៦នាក់ ពីបទស្នាក់នៅហួសទិដ្ឋការកំណត់និងមិនរាយការណ៍កន្លែងស្នាក់នៅ

https://www.facebook.com/CambodiaLabour/ 09-01-2019

កាលពីវេលាម៉ោង ០៦ព្រឹក ថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩ កម្លាំងអាជ្ញាធរអន្តោប្រវេសន៍ថៃ សហការជាមួយ កម្លាំងសម្ថកិច្ចចម្រុះ ខេត្តសាមុតប្រាកាន ប្រមាណជាង ២០០នាក់ ចុះត្រួតពិនិត្យ អាអាផាក់មែនកម្ពស់ ៥ជាន់ មួយកន្លែង ស្ស្ថិតក្នុងក្រុមទី១៩ សង្កាត់បាងផ្លីយ៉ៃ ស្រុកបាងផ្លី ខេត្តសាមុតប្រាកាន ប្រទេសថៃ កាចុះត្រួតទីតាំងខាងលើនោះ កម្លាំងសមត្ថកិច្ចថៃ បានរកឃើញពលករបទេស សញ្ជាតិខ្មែរ ឡាវ និងភូមា សរុបចំនួន ៣៩៨នាក់ ។ ក្នុងនោះមានពលករបរទេសស្នាក់នៅហួសទិដ្ឋការកំណត់(Over Slay) និងមិនរាយការណ៍កន្លែងនៅសរុបចំនួន៩៦នាក់ ។ បច្ចុប្បន្នពលករបទេសទាំង ៩៦នាក់ ត្រូវអាជ្ញាធរថៃបញ្ជូន ទៅកាន់អធិការដ្ឋាន តម្រួតខេត្ដសាមុតប្រាកានដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2019100104.txt · Last modified: 2019/01/10 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki