website_news:2019100402

ពលករសម្រុកចេញទៅស្រុកកំណើត ដើម្បីចូលឆ្មាំខ្មែរតាមច្រកព្រំខេត្តប៉ៃលិនដូចទឹកបាក់ទំនប់

http://www.rasmeinews.com/ April 10, 2019, 9:28 AM

ដោយ:គ្រញូង/ប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិត នៅច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃនានា នាំគ្នាទាំងចាស់ទាំងក្មេងសម្រុកចេញទៅ ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។

មន្ត្រីប៉ុស្ដិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិផ្សារព្រំបានឱ្យដឹងថា ឱ្យតែជិតដល់រដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពលករក្មេងចាស់ប្រុសស្រីជាច្រើននាក់ សម្រុកឆ្លងដែនចូលមកក្នុងទឹកដីប្រទេសខ្មែរ ដោយអ្នកខ្លះមានទាំងអីវ៉ាន់ សម្ភារប្រើប្រាស់ ឆ្នាំង ចាន គ្រឿងបំពងសំឡេងជាដើម វេចខ្ចប់យ៉ាងល្អ ក្នុងគោលបំណងយកទៅរាំលេងកម្សាន្តនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ មន្ត្រីដដែលបានបន្តថា ការឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជាវិញ មិនមានការបង់លុយទេ។

ដោយឡែកលោកសុខ សាវុធ ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹង ថា រហូតមកដល់ឥឡូវនេះ មានពលករជាច្រើនពាន់នាក់ ដែលរស់នៅតាមបណ្តា ខេត្តនានាក្នុងប្រទេសកម្ពុជាបាននាំគ្នាធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំ ដែល ក្នុង១ថ្ងៃៗ ប្រជាពលរដ្ឋខ្មែរចូលមកចំនួន២០០នាក់ ជូនកាល៣០០នាក់ ហើយថ្ងៃខ្លះ ទៀតរហូតដល់៤០០នាក់ជាបន្តបន្ទាប់ឥតដាច់តាមរយៈក្រុមហ៊ុន ដឹកជញ្ជូនមួយប្រចាំនៅក្បែរនោះតែម្តង៕B/Ha

website_news/2019100402.txt · Last modified: 2019/04/12 13:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki