website_news:2019100403

ប្តឹងមន្ត្រីច្រកទ្ធារប៉ោយប៉ែត ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ អំពីករណីយកលុយពីពលករក្នុងម្នាក់ចំនួន

http://vdoamazing.com/ sky | April 9, 2019 | General News

យោងតាមរយៈគេហទំព័រ សារព័ត៍មាន Town News បានប្រាប់ឱ្យដឹងថា លោកហ៊ាង គឹមស្រឿន ដែលជាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ និងជាអ្នកឃ្លាំមើលការអនុវត្តព្រឹត្តិការណ៍សង្គម នឹងដាក់ពាក្យបណ្តឹងជូនលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយស្នើសុំបើកការស៊ើបអង្កេតលើប្រធានច្រកទ្វារប៉ោយប៉ែត និងមន្ត្រីមួយចំនួនទៀត ពាក់ព័ន្ធនៅក្នុងករណីទទួលយកលុយពីប្រជាពលរដ្ឋ ដែលជាពលករចំណាក់ស្រុកក្នុងម្នាក់ៗ ៣៥០បាត ដោយមិនមានចេញឯកសារច្បាស់លាស់ ដែលចាត់ទុកជាការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធក្នុងការបំពេញការងារ សម្រាប់សេវាកម្មសាធារណៈរបស់រដ្ឋ។

ពាក្យបណ្តឹងប្តឹងរបស់ លោក ហ៊ាង គឹមស្រឿន ដែលនឹងដាក់ពាក្យបណ្ដឹង ប្ដឹងប្រធានច្រកទ្វារប៉ោយប៉ែត នឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃស្អែកនេះ ទី១០ ខែមេសា ឆ្នាំ២០១៩ ដោយលោក ហ៊ាង គឹមស្រឿន បានជម្រាបជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ថា៖”កាលពីពេលថ្មីៗនេៈ ឃើញមានមន្ត្រីច្រកទ្ធារប៉ោយប៉ែតបានធ្វើសកម្មភាពយកលុយពីពលករក្នុងម្នាក់ៗចំនួន៣៥០បាត គ្មានឯកសារច្បាស់លាស់សម្រាប់ជាថវិការដ្ឋ ដែលអំពើនេៈចាត់ទុកជាការប្រព្រឹត្តអំពើពុករលួយជាលក្ខខណៈប្រព័ន្ធដែលត្រូវតែអង្គភាពប្រឆាំងអំពើពុករលួយគួរមានវិធានការផ្លូវច្បាប់ បើកការស៊ើបអង្កេតកោះហៅមន្ត្រីពាក់ព័ន្ធ និងមន្ត្រីបក្ខពួកខាងលើអោយមកចូលខ្លួនបំភ្លឺនៅចំពោះអង្គភាពតាមនីតិវិធីច្បាប់ជាធរមាន”៕

website_news/2019100403.txt · Last modified: 2019/04/12 13:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki