website_news:2019100501

កម្ពុជា-ហ្វីលីពី នបន្តអនុវត្តកិច្ចសហប្រតិបត្តិការជួយពលករ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:៤១ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីនបានសន្យាបន្តអនុវត្តកិច្ចសហប្រតិបត្តិការជួយពលករទៅវិញទៅមកតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះអនុស្សារណៈយោគយល់គ្នាកន្លងមក ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយលោក Christopher B.MONTERO ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ភាគីទាំងពីរបានបន្តអនុវត្តនូវសេចក្តីថ្លែងការរួមដែលបានចុះហត្ថលេខាព្រមព្រៀមគ្នាពីការធ្វើកិច្ចសហប្រតិបត្តិការជួយពលករទៅវិញទៅម កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងមក ។

ក្នុងជំនួបនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារលោកអ៊ិត សំហេង បានលើកឡើងថា តាមស្មារតីកិច្ចសហប្រតិបត្តិការទេ្វភាគីមួយនេះបានផ្តល់សេវាដល់ពលករទាំងក្នុង និងក្រៅប្រទេសអាចប្រើប្រាស់បានតាមរយៈស្ថានទូតដែលមានទីតាំងនៅប្រទេសណាមួយ ។ ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីក៏បានស្នើដល់ឯកឧត្តមអគ្គរដ្ឋទូតហ្វីលីពីន សូមជួយផ្សព្វផ្សាយ និងជូនដំណឹងដល់ពលករហ្វីលីពីន ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ៣៥០០នាក់ ដោយក្នុងនោះមានពលករខ្លះមិនទាន់បានចុះបញ្ជីធ្វើប័ណ្ណការងារនៅឡើយ ដូច្នេះសូមចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង ដើម្បីទទួលបានប័ណ្ណការងារ និងភាពស្របច្បាប់ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ពលករកម្ពុជាដែរ ។

ក្នុងជំនួបនោះដែរលោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា និងហ្វីលីពីនមិនទាន់មានកិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅឡើយនោះទេ ។ លោករដ្ឋមន្ត្រីចង់ឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលបច្ចេកទេសនេះទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត។ រដ្ឋមន្ត្រីក្រសួងការងារក៏លើកឡើងថា «ពេលវេលាពិតជាលឿនណាស់សម្រាប់ឯកអគ្គរដ្ឋទូតហ្វីលីពីនក្នុងការបំពេញបេសកម្មដ៏មានអត្ថន័យមួយនេះ នៅលើទឹកដីកម្ពុជា ។ ព្រោះថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចាប់ពីដើមរៀងមកដល់ពេលនេះមានភាពល្អប្រសើរទាំងកិច្ចសហប្រតិបត្តិការលើកផ្នែកនយោបាយ សេដ្ឋកិច្ច និងទេសចរណ៍» ។

លោកបន្ថែមថា កិច្ចសហប្រតិបត្តិការនេះបានធ្វើឲ្យអ្នកវិនិយោគហ្វីលីពីនអញ្ជើញមកវិនិ យោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ។ នៅក្នុងជំនួបនោះដែរឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនបញ្ចប់អាណត្តិនៅកម្ពុជាបានឯកភាពនូវការលើកឡើងរបស់លោក អ៊ិត សំហេង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរ ពិសេសក្នុងការជួយពលករដែលកំពុងបម្រើការងារនៅបណ្តាប្រទេសមួយចំនួន ។ លោកក៏បានលើកឡើងថា ប្រទេសហ្វីលីពីនក៏បានកំពុងបញ្ហាទេសន្តប្រវេសន៍របស់ពលករកម្ពុជាស្វែងរកការងារដូចពលករកម្ពុជាផងដែរ ៕

website_news/2019100501.txt · Last modified: 2019/05/10 13:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki