website_news:2019100504

អាជ្ញាធរថៃដោះលែងអ្នកទោស២នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:២៤ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរចំនួន២នាក់ឱ្យមានសេរីភាព និងនាំខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៩ ឧសភា ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នកទោសខ្មែរទាំង២នាក់ខាងលើដែលក្រុមអាជ្ញាធរថៃដោះលេងឱ្យរួចផុតពីទោស ក្នុងនោះម្នាក់ឈ្មោះ នៅ ស៊ុត ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះវ៉ាន់ ញ៉ក់ ភេទប្រុស អាយុ៣៤ឆ្នាំ ។ អ្នកទាំង២រស់នៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាត ខេត្តឧត្តរមានជ័យ ។ អ្នកទាំង២នាក់ត្រូវបានក្រុមទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី១២ ឧសភា ២០១៦ហើយបានជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ជាប់ចោទពីបទឆ្លងដែនដោយខុសច្បាប់កាប់ឈើគ្រញួងចូលតាមច្រកអូរខ្សាច់ ស្ថិតក្នុងភូមិសាស្ត្រខ្មែរភូមិ ចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលស្ថិតនៅទល់មុខភូមិឃុំស្ទឹងចាន់ ស្រុកឃុនហាន ខេត្តស៊ីសាកេត ប្រទេសថៃ។

មន្ត្រីកម្ពុជាដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា ក្រោយពីបានទទួលអ្នកទោសខ្មែរ២នាក់ពីក្រុមអាជ្ញាធរថៃរួចមកនោះ សមត្ថកិច្ចបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាឱ្យឈប់ឆ្លងដែនបន្តទៀត បន្ទាប់មកសមត្តកិច្ចបានឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល៕

website_news/2019100504.txt · Last modified: 2019/05/10 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki