website_news:2019100702

ថៃបញ្ជូនពលករខ្មែរ ២១នាក់មកកម្ពុជាវិញ

https://www.dap-news.com/archives/ ByID:030 Posted on 09 July 2019 | 21:54

ភ្នំពេញ៖មន្ត្រី ស្ថានអគ្គកុងស៊ុលខ្មែរ សហការជាមួយសមត្ថកិច្ច នគរបាល អន្តោប្រវេសន៍ខេត្តសាកែវ ប្រទេសថៃ ទទួល និងជូនដំណើរពលករខ្មែរសរុប ២១នាក់ (ប្រុស ១៥នាក់) ត្រឡប់ទៅកម្ពុជាវិញ តាមច្រកអន្តរជាតិ ប៉ោយប៉ែត នៅរសៀលថ្ងៃ ទី ៩ ខែកក្កដា ឆ្នាំ ២០១៩។ ពលករទាំង ២១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តសាកែវចាប់ឃាត់ខ្លួនពីបទធ្វើការដោយគ្មានច្បាប់ អនុញ្ញាតកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៩ នៅស្រុកវ៉ាំងណាមយេន ខេត្តសាកែវ ។ សមត្ថកិច្ច ថៃបានធ្វើការ ផាកពិន័យពួកគាត់ ១ម៉ឺនបាត ក្នុងម្នាក់ ៗ។ ដោយមានការសម្រួលរវាងស្ថា ប័នពាក់ព័ន្ធ ថៅកែជនជាតិថៃបានចេញ ថ្លៃផាកពិន័យជំនួសបងប្អូនទាំង ២១នាក់៕

website_news/2019100702.txt · Last modified: 2019/07/10 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki