website_news:2019100906

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលផ្តល់សេវាជូនបងប្អូនពលករខ្មែរ

https://www.facebook.com/ Royal Embassy of Cambodia in Bangkok 09-09-2019

នាថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលផ្តល់សេវាដល់ជូនបងប្អូនពលករខ្មែរ ឱ្យទទួលបាននៅក្នុងថ្ងៃតែមួយតែម្តង ដើម្បីជួយកាត់បន្ថយពេលវេលា និងការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនពលករ។ លើសពីនេះទៀត ស្ថានទូតក៏បានណែនាំអំពីសេវានៅស្ថានទូត អំពីច្បាប់ការងារ សិទ្ធិនិងអត្ថប្រយោជន៍ បម្រាម ទោសបញ្ញត្តិ និងការស្នើសុំជំនួយក្នុងករណីបងប្អូនពលករជួបប្រទះបញ្ហាផ្សេងៗក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃផងដែរ។

website_news/2019100906.txt · Last modified: 2019/09/10 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki