website_news:2019110103

កម្ពុជាឈរលើលេខ ៧ មានពលករទៅធ្វើការនៅប្រទេសជប៉ុនច្រើន

http://news.sabay.com.kh/ ថ្ងៃនេះ ម៉ោង 09:19

នៅក្នុងចំណោមដៃគូរបស់ប្រទេសជប៉ុនដែលបញ្ជូនពលករទៅធ្វើការនៅទីនោះ គឺមានចំនួន១៥ប្រទេស ហើយកម្ពុជាឈរលើលេខរៀងទី៧។ បើតាមទិន្នន័យពីក្រសួងការងារថ្មីៗឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជា បានបញ្ជូនពលករ កម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន មានចំនួន ប្រមាណជិត ១ម៉ឺននាក់។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក មីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធាន គណៈកម្មាធិការអចិន្រៃ្តយ៍កិច្ចការបរទេស និងការពារជាតិជប៉ុន កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខនឹងមានក្រុមហ៊ុនជប៉ុនបើកជាបន្ត បន្ទាប់ ដើម្បីបណ្តុះបណ្តាល និងងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅជប៉ុន ស្របពេល ដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។

ឯកឧត្ដមបានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺជាក្រុម ហ៊ុនចម្រុះខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវាកម្ម ដែលបានគ្រប់គ្រងបុគ្គលិកប្រមាណ២ម៉ឺននាក់ នៅប្រទេសជប៉ុន ដែលត្រូវការកម្លាំងបន្ថែមទៀត។ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា ដើម្បីអនុវត្តន៍នូវគម្រោងថ្មីនេះបាន នាពេលខាងមុខរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសក្រសួងការងារកំពុងរៀបចំឱ្យមានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ជប៉ុន សម្រាប់អនុវត្តន៍នូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន។

គួរបន្ថែមថា ជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តន៍នូវកំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះ ស្រាយបញ្ហាកខ្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន។ ជាមួយគ្នានេះ ជប៉ុនបាននិងកំពុងរៀបចំឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេស បញ្ជូន ទាំងអស់ ដែលបានអនុញ្ញាតឱ្យបញ្ជូលទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញ បច្ចេកទេស ទៅប្រទេសជប៉ុន។

website_news/2019110103.txt · Last modified: 2019/01/11 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki