website_news:2019110104

ផ្ទុះរឿងលោកអនុសេនីត្រី ជន់ ឈាន ហៅ ជ្រក់ ដាក់កំលាំងពលករស្ពាយឈើជាច្រើននាក់ក្នុងមួយៗថ្ងៃអោយទៅលួចកាប់ឈើគ្រញ៉ូង ធ្នង់ ក្នុងដីប្រទេសថៃ

https://www.facebook.com/cpnnews.info/ សារព័ត៌មាន ចក្រភពព័ត៌មាន CPN News 11-01-2019

ខេត្តឧត្ដរមានជ័យ៖ល្បីទៀតហើយលោកអនុសេនីយ៍ត្រី ជន់ ឈាន ហៅជ្រក់ មេបញ្ជាការកងអនុសេនាតូចលេខ៣ចំណុះ ផ្នែកសឹងរងនៃស្រុកអន្លង់វែងប្រើអំណាចនិងតួនាទីជាទាហ៊ានសក្ក័បីដាក់កំលាំងពលកអោយឡើងទៅលួចកាប់ឈើគ្រញ៉ូងនិងឈើធ្នង់នៅទឹកដីប្រទេស ថៃពេល ពលកស្ពាយឈើចុះមកវិញលោក ជន់ ឈាន ហៅ ជ្រក់ចង់លេងបួនស្លឹកដោយកំរាមកំហែង និងទិញឈើក្នុងតំម្លៃថោកហើយ ចង់គាប់ស៊ីឡាក់តែម្ដង។ ជាក់ស្ដែងនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩នេះមានការលើកឡើងពីពលរដ្ឋរស់នៅក្នុងភូមិដងទង សង្កាត់ កូនកៀល ក្រុងសំរោងខេត្តឧត្ដរមានជ័យ បានរៀបរាប់ថាលោកអនុសេនីយ៍ ជន់ ឈានហៅជ្រក់មេបញ្ជាការកងអនុសេនាតូចលេខ៣ចំណុះអោយផ្នែកសឹករងនៃស្រុកអន្លង់វែង បានអោយដឹងថា ក្រុមដែលចូលទៅលូចអារឈើក្នុងទឹកដីប្រទេសថៃបានស្ពាយឈើមកលក់អោយលោកជន់ ឈានហៅជ្រក់ក្នុងនោះមានឈើគ្រញ៉ូងមុខកាត់០៨ឬ០៩និង១០បួនជ្រុងលោកទិញនិងគាបតំម្លៃអោយថោកជាងមេឈ្មួញឯទៀតជាងពាក់កណ្ដាលចំណែកឈើធ្នង់មានមុខកាត់ ៤០បណ្ដោយមួយម៉ែត្រពីតឹកទិញមួយគីឡូក្នុងតំម្លៃ១២០០០រៀលប៉ុណ្ណោះ បើក្រុមណាមិនលក់អោយនឹងចាប់ឈើនេះយកទាំងអស់សូម្បីតែលុយមួយរៀលក៍មិនអោយដែរ។

សូមបព្ជាក់: ពលរដ្ឋរស់នៅភូមិដងទងបានសំដែងការខកចិត្តថាពួកគាត់ជាពលរដ្ឋក្រីក្ររកមួយថ្ងៃស៊ីមួយមិនគួណាលោកជន់ ឈានហៅជ្រក់មេបញ្ជាការអនុសេនាតូចលេខ៣បើអំណាចនិងតួនាទីជាទាហ៊ានគាប់សង្កត់ពួកគាត់ដល់ម្លឹងនោះទេ ដោយអោយពួកគាត់ឡើងទៅលូចកាប់ឈើនៅក្នុងទឹកដីប្រទេសថៃទាំងប្រថុយជីវិតដោយមិនគិតពីអាយុជីវិតបែជាលោកទិញឈើតំម្លៃថោកជាងគេពាក់កណ្ដាល ហើយបើសិនជាពួកគាត់ហ៊ានទៅលក់ឈើអោយថាវកែផ្សេងលោកជន់ ឈានហៅជ្រក់និងបញ្ជាអោយកូនចៅរបស់លោកមកចាប់ឈើយកភ្លាមសូម្បីតែមួយរយរៀលមិនបានផងចឹងហើយមានតែសំរេចចិត្តលក់ព្រោះបើពួកគាត់មិនលក់នោះទេស្មើនិងអត់។

ជុំវិញការចោទខាងលើនេះភ្នាក់ងារCPN.newsយើងនៅព្រឹកថ្ងៃទី ១១ ខែ មករានេះ មិនទាន់អាចសុំការបំភ្លឺពីលោកអនុសេនីយ៍ត្រីជន់ ឈានហៅជ្រក់បានទេព្រោះខលទៅបានបិទទូសព្ទ័ ។ ដោយ: សាន់រិន្ទ

website_news/2019110104.txt · Last modified: 2019/01/11 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki